សម្តេច ហ៊ុន សែន ប្រាប់ពី​បញ្ហា​បច្ចុប្បន្ន​នៅ​កម្ពុជា ដែល​ខុសពី ១៥ឆ្នាំមុន

  • 2020-01-10 06:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​ថា បញ្ហា​បច្ចុប្បន្ន​នេះ គឺបញ្ហា​ស្ទះ​ចរាចរណ៍ ដែលកាល​ពី១៥​ឆ្នាំមុន មិន​ដែលបាន​ឃើញទេ ហើយ​ក៏ដូចជា​បញ្ហា​ចំណត​រថយន្ត បញ្ហា​សំណល់រឹង សំណល់រាវ ​ជាពិសេស​ទៅទៀតនោះ គឺ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​បញ្ហានេះ​បាននាំមក​នូវការបារម្ភ​សម្រាប់​កម្ពុជា ​ជាពិសេសលើ​វិស័យកសិកម្ម និង​ធនធានទឹក ពោលគឺ​ធ្វើឲ្យ​ទឹកនៅកម្ពុជា​ មាន​កម្រិត​ទាប។

ការ​ថ្លែង​របស់​សម្តេចខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក Jeffrey D. Sachs ទីប្រឹក្សា​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព។

សម្ដេចតេជោ​បាន​លើកឡើង​ថា កាលពី​១៥ឆ្នាំមុន សម្ដេច​បាន​ជួបជាមួយ​នឹងលោក Jeffrey D. Sachs គឺបាន​ពិភាក្សាគ្នា អំពី​បញ្ហាការ​អភិវឌ្ឍសហវត្ស។ ប៉ុន្តែ​នៅពេលនេះ គឺ​ភាគី​ទាំងពីរ​ពិភាក្សាជាថ្មីម្ដងទៀត លើការ​អភិវឌ្ឍប្រកបដោយចីរភាព​វិញ ហើយការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​នេះ គឺមាន​សារៈសំខាន់​ណាស់ ក្នុងនោះ​កត្តាសំខាន់​ជាងគេ​បំផុត គឺវិស័យ​បរិស្ថានតែម្តង៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;