ដេញគ្រូចាស់ចេញ! Barcelona រកបានគ្រូបង្វឹកថ្មីចេះក្បួន Tiki-Taka ស្ទាត់ជំនាញ

  • 2020-01-14 02:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Enrique Quique Setién ត្រូវបានក្លឹប Barcelona ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Ernesto Valverde បានដេញចេញពីតំណែងកាលពីពេលថ្មីៗនេះ ក្រោយរួមរស់ជាមួយក្លឹបអស់ ២,៥ ឆ្នាំ។

Setién​ /រូបថត៖ La liga
យោងតាមប្រភពពីក្លឹបមានមូលដ្ឋាននៅតំបន់កាតាឡាន់ គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះចុះកិច្ចសន្យាចំនួន ២,៥ ឆ្នាំ(ផុតកុងត្រាខែមិថុនា ឆ្នាំ ២០២២)។

លោក Setién នឹងដឹកនាំក្រុមលេងក្នុងផ្ទះនៅថ្ងៃអាទិត្យនេះប៉ះជាមួយ Granada និងប្រកួតសំខាន់គឺវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ប៉ះនឹង Napoli នៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០៕

ទស្សនាវីដេអូខាងក្រោម៖

Setién​ ពេលដឹកនាំក្រុម Real betis ឈ្នះ Real Madrid រដូវកាលមុន /រូបថត៖ ©Getty Images

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;