កម្ពុជា-ចិន នឹង​ធ្វើសមយុទ្ធនាគមាស​នៅ​ពាក់​កណ្តាល​ខែមីនាខាង​មុខ​នេះ

  • 2020-01-14 06:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គ្រោង​នឹង​រៀបចំ​ធ្វើឡើង នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ជាសមយុទ្ធយោធាធ្វើរួមគ្នាប្រចាំឆ្នាំ ដែល​មាន​ចាប់​តាំងពីឆ្នាំ២០១៦ មក។

សមយុទ្ធនាគមាស រវាង​កម្ពុជា-ចិន នាពេល​កន្លង​មក
អ្នក​នាំពាក្យអគ្គមេបញ្ជាការ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា សមយុទ្ធនាគ​មាស​ឆ្នាំ​២០២០ រវាង​កងទ័ព​កម្ពុជា និងកងទ័ពចិនខាងមុខនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រឆាំង​ភេរវកម្ម និងកិច្ចការមនុស្សធម៌»។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិនក្នុង ឆ្នាំ​២០២០នេះ នឹងមានលក្ខណៈខុសប្លែកជាងឆ្នាំមុនៗបន្តិច ដោយសារតែឆ្នាំ២០២០នេះ សមយុទ្ធ​រួម​រវាង​កម្ពុជា និងចិន នឹង​មាន​ការ​ចូលរួម​សង្កេត​ការណ៍ និង​វាយ​តម្លៃ​ពី​កង​ទ័ព​នៃ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា។

អ្នក​នាំពាក្យអគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២០ នឹង​ធ្វើ​ឡើង​លើ​របៀបវារៈ​ជា​ច្រើន ប៉ុន្តែ​សង្កត់ធ្ងន់លើការប្រឆាំងភេរវកម្ម និង​កិច្ចការ​មនុស្សធម៌​ជា​អាទិភាព​តែ​ប៉ុណ្ណោះ ហើយ​ជាមួយគ្នានោះ ក៍មានសព្វាវុធ និងឧទ្ធម្ភា គចក្រ ច្រើនជាងមុនផងដែរ ខណៈ​កម្លាំង​ត្រៀម​ទាំង​សង​ខាងនឹងចូលរួមប្រមាណជាងពីរពាន់នាក់។

សមយុទ្ធនាគមាស រវាង​កម្ពុជា-ចិន នាពេល​កន្លង​មក

សមយុទ្ធនៅក្នុងខែមីនាខាងមុខនេះ នឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោ សែនជុំគិរី ដែល​ស្ថិត​នៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន ដូច​ជាការប្រឆាំង ភេរវកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំ ២០២០នេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ និង អាវុធគាំទ្រពីលើ អាកាសជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;