កម្ពុជា នាំចូល​ឧស្ម័នធម្មជាតិពីចិន ជាលើកដំបូង

  • 2020-01-15 08:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវារបស់ចិន បាន​ដឹកជញ្ជូន​ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៥ធុង ចេញពី​កំពង់ផែភាគខាងជើង​ប្រទេស មកដល់​កំពង់ផែក្រុងព្រះសីហនុ របស់កម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០។ នេះបើតាមការឱ្យដឹងពីស្ថានទូតចិនប្រចាំកម្ពុជា។

ស្ថានទូតចិន អះអាងថា នេះ​ជាលើកដំបូង​ហើយ​ដែល​ប្រទេសចិន បាន​នាំចេញឧស្ម័ន​ធម្មជាតិ​មកកាន់​ប្រទេសកម្ពុជា​ដោយ​ជោគជ័យ ធ្វើឡើង​ដោយតាម​រយៈ​កិច្ចសហការ​គ្នារវាង ក្រុមហ៊ុនCNOOC Gas Power Group Co., Ltd ក្នុង​ប្រទេសចិន និង​ក្រុមហ៊ុនCambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជា។

រូបថត៖ ហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
ប្រភព​ដដែល​បន្តថា៖ «**ស្ថិតនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោលនយោបាយ“ខ្សែក្រវាត់ និងផ្លូវ”ត្រូវបានកសាងកាន់តែស៊ីជម្រៅ និងជោគជ័យដោយចិន និងកម្ពុជា។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd បានចាប់យកឱកាសថ្មីនៃ“ការចេញទៅក្រៅប្រទេស” ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុន Cambodian Natural Gas Co., Ltd បានសម្រេចនូវកិច្ចការដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។ ហើយភាគីទាំងពីរក៏បានចាប់ដៃគ្នាសម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ(LNG)លើកដំបូងក្នុងប្រទេសកម្ពុជា បានចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;