សម្តេច ស ខេង មិន​ទាន់ជឿ​តួលេខ​អ្នក​ជិះម៉ូតូ​អត់ពាក់​មួកសុវត្ថិភាព

  • 2020-01-21 03:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មការ​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែងថា សម្តេចមិនទាន់ជឿជាក់ទាំងស្រុងលើតួលេខដែលបង្ហាញថា អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានដល់ ៧៧ភាគរយ ដែលជាចំនួនដ៏ច្រើន។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកប្រចាំឆ្នាំ​២០១៩ និងលើកទិសដៅការងារ​ឆ្នាំ​២០២០ នាព្រឹកថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០២០។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេច​ក្រឡាហោម បាន​លើកឡើង​យ៉ាងដូច្នេះថា៖ «**ខ្ញុំដើរតាមដងផ្លូវដូចជាឃើញច្រើនដែរ (អ្នកពាក់មួក) សឹងតែ ៩៩,៩ ភាគរយ ឬ១០០ភាគរយ ជាពិសេសនៅភ្នំពេញនេះ។ តែលេខនេះ បានឆ្លើយមកថា នៅសល់មិនពាក់មួកសុវត្ថិភាព ៧៧ភាគរយទៀត។ ៧៧ភាគរយច្រើនណាស់ អាហ្នឹងសូមពិនិត្យឱ្យច្បាស់មើល តើយើងបូកសរុបហ្នឹងត្រូវ ឬមិនត្រូវ»។ ខ្ញុំជឿបណ្តោះអាសន្ន ប៉ុន្តែសូមឱ្យជំនាញពិនិត្យឱ្យម៉ត់ចត់ថែមទៀត**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;