Cavani លែងចង់នៅ PSG មែនទែនហើយ!

  • 2020-01-21 04:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani បានសុំខ្លួនចាកចេញពីក្លឹប នេះបើតាមការបង្ហើបឲ្យដឹងពីសំណាក់លោក Leonardo ដែលជានាយកផ្នែកកីឡាប្រចាំក្លឹប PSG។ លោកមិនបានឃាត់ឃាំងអ្វីឡើយ ចង់សំណូមពរឲ្យរូបគេស្នាក់នៅបន្ត តែគេអ្នកសុំទៅហើយ។

រូបថត៖ 90min
លោកបន្ថែមទៀតថា អំឡុងទីផ្សារដោះដូរកីឡាករខែមករា កើតមានពាក្យចចាមអារាមជាច្រើន ថាក្លឹបនៅអេស្ប៉ាញ Atletico madrid ហ៊ានចាយលុយនិងយកកីឡាកររូបនេះឲ្យខានតែបាន។ ថ្មីៗនេះមាន Spur ក៏ចូលខ្លួនមកចរចារផងដែរ។ អ្វីដែលភ្ញាក់ផ្អើលនោះក្លឹប Inter Miami នៅអាមេរិករបស់អតីតកីឡាករ PSG គឺ David Beckham ថាបានចុះកិច្ចព្រមព្រៀង​រួចរាល់បាត់ទៅហើយ។ យ៉ាងណា គ្រប់យ៉ាងនៅមិនទាន់កើតឡើងនៅឡើយទេ ដូចនេះរង់ចាំមើលបន្តិចសិន៕

ប្រភព៖ 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;