លេងល្អណាស់តើ! Real Madrid ​ចាយ​លុយ​ទិញ​ពី​ប្រេស៊ីលមិនចាំយូរ(មានវីដេអូ)

  • 2020-01-21 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបធំអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការថា ចុះកិច្ចសន្យាយកកីឡាករចំណូលថ្មីម្នាក់ដែលមានសញ្ជាតិប្រេស៊ីល​ឈ្មោះ Reinier Jesus ក្នុងតម្លៃ ២៦.៣ លានផោនប្រមាណជា ៣៣ លានដុល្លារអាមរិកក្នុងលក្ខខណ្ឌរយៈពេលវែងដល់ទៅ ៦ ឆ្នាំឯណោះ។

Reinier Jesus /រូបថត៖ theguardian.com
កីឡាករកើតឆ្នាំ ២០០២ វ័យ ១៨ ឆ្នាំរូបនេះលេចធ្លោខ្លាំងនៅក្លឹប Flamengo បានរួមចំណែកជួយឲ្យក្រុមលើកពាន Copa Libertadores រដូវកាលមុន និងលើកពានក្នុងស្រុកផងដែរ Brazilian league។ Jesus ចូលលេងបាន ១៤ ប្រកួត(ជាប់ ១១ នាក់ដំបូងបាន ៨ ដង) រកបាន ៦ គ្រាប់​និង Assist បាន ២ ដងគត់។

ទស្សនាវីដេអូខាងក្រោមបច្ចេកទេសលេងរបស់គេ៖

ខ្សែបម្រើប្រយុទ្ធរូបនេះ ក៏ជាប់ជម្រើស ១១ នាក់លេងពាន FIFA Club World Cup ផងដែរ ប៉ុន្តែបានចាញ់ Liverpool។ មកទល់ពេលនេះ Real Madrid មានកីឡាករវ័យក្មេងប្រេស៊ីល ៣ រូបហើយសុទ្ធតែល្អៗជុំជើងគ្នាដូចជា Vinicius និង Rodrygo ជាដើម៕

Jesus ពេលលើកពាន​ Copa Libertadores

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;