ភាពយន្តល្អមើលទាំង ៥ និយាយអំពីជំងឺរាលដាល (វីដេអូ)
- 2020-01-28 04:17:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តល្អមើលទាំង ៥ និយាយអំពីជំងឺរាលដាល (វីដេអូ)
ចន្លោះមិនឃើញ
អំឡុងការផ្ទុះឡើងនៃការរាលដាលវីរុសកូរ៉ូណា ធ្វើឲ្យគេនឹកដល់ខ្សែភាពយន្តមួយចំនួនដែលរៀបរាប់អំពីការផ្ទុះរាលដាលនៃជំងឺកាចសាហាវ។ ក្នុងនោះមានខ្សែភាពយន្តចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាល្អមើលផុតលេខ ៖
១. Flu (ឆ្នាំ ២០១៣)
ភាពចលាចលបានផ្ទុះឡើងនៅពេលដែលវីរុសឆ្លងកាចសាហាវ វាយប្រហារប្រជាជនក្នុងទីក្រុងមួយនៃប្រទេសកូរ៉េខាងត្បូង ដែលស្ថិតនៅចម្ងាយមិនដល់ ២០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។
២. Outbreak (ឆ្នាំ ១៩៩៥)
ពេទ្យទាហានជួបបញ្ហាក្នុងការស្វែងរកថ្នាំព្យាបាលវីរុសពិឃាតដែលរីករាលដាលទូទាំងក្រុងមួយនៃរដ្ឋ California ដែលវីរុសនោះនាំមកកាន់អាមេរិកតាមរយៈសត្វស្វាអាហ្រ្វិកមួយក្បាល។
៣. World War Z (ឆ្នាំ ២០១៣)
អតីតបុគ្គលិកអង្គការសហប្រជាជាតិឈ្មោះ Gerry Lane ធ្វើដំណើរពេញពិភពលោកដើម្បីបញ្ឈប់ការរាលដាលនៃ Zombie ដែលគំរាមកំហែងដល់មនុស្សជាតិទាំងមូល។
៤. Train to Busan (ឆ្នាំ ២០១៦)
ខណៈដែលវីរុស Zombie ផ្ទុះចេញនៅកូរ៉េខាងត្បូង អ្នកដំណើរលើរថយន្តដែលចេញពីទីក្រុងសេអ៊ូលទៅទីក្រុងប៊ូសាន ខិតខំការពារជីវិតរបស់ខ្លួនពីវីរុសយ៉ាងលំបាកលំបិន។
៥. Contagion (ឆ្នាំ ២០១១)
អ្នកជំនាញផ្នែកសុខភាព មន្ត្រីក្នុងជួររដ្ឋាភិបាល និងមនុស្សទូទៅ ត្រូវប្រឈមមុខនឹងជំងឺដែលរាលដាលទូទាំងពិភពលោក ខណៈដែលមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អាមេរិកខិតខំរិះរកថ្នាំព្យាបាល៕