គ្រឹះស្ថានសិក្សានានាចូលរួមចាត់វិធានការការពារវីរុស កូរ៉ូណាថ្មី

  • 2020-01-28 06:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីក្រសួងអប់រំ យុវជន និង​កីឡា​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វីរុសកូរ៉ូណាថ្មីនោះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បាន​ចូលរួម​ធ្វើ​សកម្មភាព​ទប់​ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និង​សិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុន​ពេល​ចូល​រៀន​ជាដើម។

ក្នុងនោះដែរ ក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឱ្យបានទៀងទាត់ និង​ញឹក​ញាប់​ជា​ប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រម​ទាំង​មាន​ការ​ណែនាំ​ឱ្យ​សិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាព​ចំណី​អាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រម​ទាំង​បរិភោគ​ទឹក​ឱ្យ​បានច្រើន។

សូមជម្រាបថា បច្ចុប្បន្នវីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន (Wuhan) នៅ​ខេត្ត​ហ៊ុយបេ(Hbei) សាធារណរដ្ឋប្រជាមានិតចិន ហើយ​រាតត្បាត​ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភព​លោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;