មន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់​ពីករណីវីរុស កូរ៉ូណាថ្មី

  • 2020-01-28 07:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថា គ្មានករណីវីរុសកូរ៉ូណាថ្មីណាមួយត្រូវ​បាន រក​ឃើញ​នៅក្នុងខេត្តសៀមរាបទេ។

រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
តាមការបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គម « Facebook » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងអំឡុងម៉ោង ១រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២០នេះ បានបញ្ជាក់ថា មកដល់ពេលនេះគ្មានករណី Novel CoV ណាមួយ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្តសៀមរាបទេ សូមបញ្ឈប់ការផ្សព្វផ្សាយដោយមិនទទួលខុសត្រូវ។

សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២០នេះ ករណី​ជំងឹណូវ៉ែល​កូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ បាន​កើត​មាន​ឡើង​លើ​មនុស្ស​ចំនួន ៤ ៣៧៩ ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ចំនួន ១០៦​នាក់ នៅ​ប្រទេស​ចំនួន ១៨​ក្នុង​ពិភពលោក ក្នុងនោះប្រទេសកម្ពុជា ​មានករណីឆ្លងចំនួន ១នៅខេត្តព្រះសីហនុ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;