ទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត

  • 2020-01-28 07:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ថ្ងៃ៣កើត ខែ​មាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។

ពិធីដូចគ្នានេះក៏ប្រារព្ធធ្វើនៅទីសក្ការៈបូជាលោកតារាជ្យ ក្នុងប្រាសាទអង្គរវត្តផងដែរ។ ប្រជា​ពលរដ្ឋ​មកពីទីជិតទីឆ្ងាយ បានជួបជុំគ្នារៀបចំពិធីដោយនាំមកនូវគ្រឿងសំណែនចម្រុះដូចជានំបញ្ចុក នំអន្សម ក្បាលជ្រូក មាន់ ទឹក ស្រា បង្អែម និងរណ្តាប់បូជាផ្សេងៗដើម្បីរៀបចំពិធី។ នៅពេលវេលាម៉ោង ៣រសៀល ពិធី​បាន​ចាប់​ផ្តើម​ដោយ​មាន​ចាស់​ក្មេង​ប្រមាណ​ជិត ១០០នាក់​ចូល​រួម។ ពិធីមានការប្រគំតន្រ្តីបុរាណ អាចារ្យសូត្រធម៌ដើម្បីអញ្ជើញអ្នកតាមកពិសារគ្រឿងសំណែន។

ពិធីនេះត្រូវបានអ្នកភូមិអង្គរគោរពធ្វើជារៀងរាល់ឆ្នាំនៅក្រោយរដូវច្រូតកាត់ ឬនៅរាល់ថ្ងៃ៣កើត ខែមាឃ ដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រម​ទាំង​ថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕

សូមទស្សនាទិដ្ឋភាពទូទៅជុំវិញពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តដូចតទៅ៖

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;