នាយក​រដ្ឋមន្រ្តី​ចិន បញ្ជា​ឱ្យ​ធានាគុណភាព ក្នុងការ​សង់​មន្ទីរពេទ្យ​សម្រាប់​អ្នក​ជំងឺ​កូរ៉ូណា (មានវីដេអូ)

  • 2020-01-28 08:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងអំឡុងទស្សនកិច្ច​នៅការដ្ឋានសាងសង់មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺកូរ៉ូណា ក្នុងក្រុងវូហាន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២០ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បាន​បញ្ជាឱ្យគិត​ពីគុណភាព​អគារនេះ ​ជាសំខាន់បំផុត។

លោកថ្លែង​ដូច្នេះថា៖ «អ្នក​ត្រូវតែ​ធានា​គុណភាព។ សាងសង់លឿន មិនមែន​មានន័យថា គុណភាព​អន់ទេ។ គម្រោង​សាងសង់ដែលបញ្ចប់នេះ ត្រូវតែទប់ស្កាត់​ការឆ្លងមេរោគឱ្យបាន។ អ្នក​ក៏គួរ​តែយកចិត្តទុកដាក់​លើសុវត្ថិភាព​ជាចម្បងផងដែរ។ តើអ្នកអាចធ្វើបានអត់?»៕

សូមទស្សនាវីដេអូ៖

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;