និស្សិតខ្មែរនៅចិន ២៩នាក់វិលត្រឡប់មកកម្ពុជាវិញ

  • 2020-01-29 01:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


និស្សិតខ្មែរទៅសិក្សានៅប្រទេសចិនចំនួន ២៩នាក់​ត្រូវ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ស្រប​ពេល​ដែលមានហេតុការណ៍ផ្ទុះឡើងនូវវីរុសថ្មីកូរ៉ូណា ដែលបានសម្លាប់ ពលរដ្ឋចិន ជាង ១០០នាក់​និង​ជាង ៤ពាន់នាក់ទៀត រងនឹងការឆ្លង។ ការវិលត្រឡប់មកវិញរបស់និស្សិតខ្មែរចំនួន ២៩នាក់នេះ គឺ​ជា​ដំណើរវិស្សមកាលរបស់ក្រុមនិស្សិត ដែល​ស្រប​ពេល​នឹង​មាន​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ថ្មី​កូរ៉ូណា​នោះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានបង្ហាញថា ក្រុម​និស្សិត​ទាំង ២៩នាក់ ក្នុង​នោះរួមមានស្រី ៥នាក់ បានវិលត្រឡប់ពីសកលវិទ្យាល័យហឺហ្វី នៃ ខេត្តអានហួយ មក​កម្ពុជា​វិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី ២៨ មករា នេះ។

និស្សិតខ្មែរទាំង ២៩នាក់ ត្រូវបានទទួល ស្វាគមន៍ដោយអភិបាលខេត្ត លោក អ៊ុំ រាត្រី និង​មន្ត្រី​ខេត្ត​មួយ​ចំនួន​ទៀត។ មន្ត្រីប្រចាំការមាត់ច្រកទ្វារព្រំដែន បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះត្រូវ បាន​ពិនិត្យ និង​ស្គែន​យ៉ាងហ្មត់ចត់ខ្លាចក្រែងមានឆ្លងវីរុសថ្មីកូរ៉ូណា ហើយអាជ្ញាធរ​បាន​រៀបចំ​រថយន្ត​ក្រុង​ដើម្បី ជូនទៅកាន់ផ្ទះស្រុកកំណើត និងស្ថិតនៅក្នុងការតាមដាន ក្នុងរយៈពេល ១៤ថ្ងៃ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;