Honda PCX 150 ឆ្នាំ ២០២០ នៅតាមហាងលក់តម្លៃប៉ុន្មានហើយ?
- 2020-01-29 06:42:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda PCX 150 ឆ្នាំ ២០២០ នៅតាមហាងលក់តម្លៃប៉ុន្មានហើយ?
ចន្លោះមិនឃើញ
Honda PCX 150 ស៊េរីថ្មីឆ្នាំ ២០២០ ម៉ូតូកំពុងមានភាពពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ដែលបានចេញលក់នៅតាមប្រទេសជិតខាង និងមានលក់នៅតាមហាងនៅខ្មែរ។
Honda PCX 150 ថ្មីដោយមានស្រោបមុខរាងអក្សរ V, ផ្នែកចំហៀងមានរំលេចដោយអក្សរ PCX ជាប្រភេទ 3D, មានអំពូលភ្លើងមុខ និងក្រោយជាប្រភេទ LED, មានកុងទ័របង្ហាញជាប្រភេទឌីជីថល និងមានកង់ Michelin ទំហំ ១៤ អ៊ីញ។
PCX 150 ស៊េរីថ្មីនេះមានការផ្លាស់ប្ដូរការឌីហ្សាញរូបរាងបន្តិចបន្តួចតាមប្រភពពីហាងលក់នៅភ្នំពេញ Honda PCX 150 ថ្មីឆ្នាំ ២០២០ នេះមានតម្លៃខ្ទង់ ៤ ៣០០ ដុល្លារ (តម្លៃអាចប្រែប្រួលនៅតាមហាង)។
PCX 150ឆ្នាំ ២០២០ ប្រើប្រព័ន្ធ Smart Lock, មានឃ្លុបដាក់ឥវ៉ាន់ក្រោមកែបចំណុះ ២៨ លីត្រ,និងមានរន្ធសាកថ្មឧបករណ៍អេឡិចត្រូនិកនៅខាងឆ្វេង,មានបច្ចេកវិទ្យារលត់ពេលឈប់ស្តុប និងប្រព័ន្ធហ្វ្រាំង CBS៕
រូបភាព៖ SEYHA Store