វគ្គផ្ដាច់ព្រ័ត្រ Tiger Street Football 2020 មណ្ឌល​ប៉ោយប៉ែត តតាំងគ្នា​រហូត​សល់​កីឡាករ​តែ ៣នាក់

  • 2020-01-29 07:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Family Sisophon (A) បាន​ក្លាយជា​ជើងឯក​ Tiger Street Football 2020 មណ្ឌល​ប៉ោយប៉ែត្រ ក្រោយ​យកឈ្នះ​ក្រុម Bun Koy FC ដោយ​លទ្ធផល ១-០។ តាមពិតទៅ ការប្រកួត​ពេញ ១២នាទី ក្រុមទាំង២ នៅ​រក្សា​លទ្ធផល​ស្មើគ្នា រហូត​ដល់​អាជ្ញាកណ្ដាល​ដក​កីឡាករ​ ២នាក់​ពីក្រុម​ម្ខាងៗ ទើប Family Sisophon (A) អាច​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​បាន។

ក្រុម Family Sisophon (A) អបអរ​ក្រោយជ័យជម្នះ
សរុប​ជារួម ចំណាត់ថ្នាក់​ពីលេខ១ ដល់លេខ៤ ប្រចាំមណ្ឌល​ប៉ោយប៉ែត្រ រួមមាន​ដូច​ខាងក្រោម៖

ក្រុម​លេខ១​​ Family Sisophon (A)​ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០​ដុល្លារ​

ក្រុម​លេខ​២​​ Bun Koy FC​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​លេខ៣​​ Bun Koy Youth​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​លខ៤​​ Poipet United​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ក្រុម​ពីរ​ផ្សេងទៀត ដែល​នឹង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមទាំង ៤ ខាងលើ រួម​មាន ក្រុម​ Diamondstar A ​និង​ក្រុម​ Poipet Empire (A)​។

ក្រុម Family Sisophon (A)
ក្រុម Bun Koy FC
ក្រុម Bun Koy Youth​
ក្រុម Poipet United​

មណ្ឌលបន្ទាប់ពីក្រុង​ប៉ោយប៉ែត Tiger Street Football 2020 គឺ៖

មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់​ពាក្យ​នៅ​មណ្ឌល ខេត្ត​បាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់​ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

មណ្ឌល តាកែវ

តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕

អត្ថបទថ្មី
;