កូនប្រុស Ronaldo ឈ្នះ​ពាន​ខ្សែប្រយុទ្ធ​ឆ្នើម ក្រោយ​ស៊ុត​ចូល ៥៨គ្រាប់​នៅ U-9 Juventus

  • 2020-01-31 07:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo Junior ដែល​ជា​កូនប្រុស​ច្បង​របស់​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បានឈ្នះ​ពាន​ខ្សែប្រយុទ្ធ​ឆ្នើម​ក្នុង​ក្រុមយុវជន U-9 Juventus ក្រោយ​ស៊ុត​បញ្ចូលទី​បាន​ច្រើនជាងគេ គឺ ៥៨គ្រាប់ ក្នុង ២៨ប្រកួត ថែម​ទាំង assist បាន ១៨ដង​ ក្នុង​រដូវកាលនេះ។

កុមារា​វ័យ ៩ឆ្នាំរូបនេះ បានជួយ​ឲ្យ​ក្រុម U-9 Juventus ឈ្នះ​ពាន Sotto L'Albero Trophy ផងដែរ។

គួររំលឹកផងដែរថា Cristiano Jr បាន​ផ្លាស់​ពី​ក្លឹប​យុវជន Real Madrid មក​ Juventus តាម​ឪពុក​របស់​ខ្លួន កាលពី​ខែកក្កដា ឆ្នាំ២០១៨៕

ក្រុម U-9 Juventus

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;