រឿង​រ៉ាវ​៥​យ៉ាង​នេះ​គួរ​​ដឹង​​សម្រាប់​អ្នក​ដែល​រួមភេទ​នៅ​ពេល​មក​រដូវ

  • 2020-02-04 06:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​មួយ​ចំនួន​ច្បាស់​ជា​មាន​ចម្ងល់​ចំពោះ​ការ​រួមភេទ​នៅ​អំឡុង​ពេល​មក​រដូវ​ថា​តើ​វា​ផ្ដល់​ផល​អាក្រក់ ឬ​ល្អ​យ៉ាង​ដូចម្ដេច​ខ្លះ​ចំពោះ​សុខភាព? បើ​តាម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា ការ​រួម​ចំណង​មេត្រី​ជាមួយ​ដៃ​គូ​នៅ​ពេល​មក​រដូវ​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ដោយ​​ចំពោះ​ស្ត្រី​មួយ​ចំនួន​ វា​ពិត​ជា​ផ្ដល់​អារម្មណ៍​ដ៏​ល្អ​ពិសេស​លើស​ពី​ថ្ងៃ​ធម្មតា​ទៅ​ទៀត។ យ៉ាង​ណា​មិញ ក៏​មាន​ប្រការ​គួរ​យល់​ដឹង​មួយ​ចំនួន​ដែរ​​​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដូច​ខាង​ក្រោម៖

  • ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ

មេរោគ ឬ​វីរុស​អាច​មាន​​ជាប់​នៅ​ក្នុង​ឈាម​រដូវ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​ឆ្លង​ជំងឺ​មួយ​ចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​អនាម័យ​​ ដើម្បី​កាត់​បន្ថយ​នៃ​ហានិភ័យ​នេះ។

  • ហានិភ័យ​​នៃ​ការ​មាន​ផ្ទៃពោះ

មិន​ខុស​ពី​ថ្ងៃ​ធម្មតា ការ​រួមភេទ​នៅ​អំឡុង​ថ្ងៃ​មក​រដូវ​ក៏​​អាច​បង្ក​ឲ្យ​មាន​ផ្ទៃពោះ​បាន​ផង​ដែរ​ ហើយ​ជា​ពិសេស​នោះ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ច្រើន​សម្រាប់​ស្ត្រី​ដែល​មាន​វដ្ដ​រដូវ​ខ្លី (ចន្លោះ​ពី ២១​ថ្ងៃ ដល់ ២៤​ថ្ងៃ) និង​​ការ​រួមភេទ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ដែល​ជិត​អស់​រដូវ។ មេ​ជីវិត​ឈ្មោល​​នឹង​បន្ត​មាន​ជីវិត​នៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី​បាន​យ៉ាង​យូរ​រហូត​ដល់ ៥​ថ្ងៃ​ឯណោះ។ បើ​មិន​ទាន់​ចង់​បាន​កូន ជម្រើស​ដែល​ល្អ​គឺ​អ្នក​​គួរ​បន្ត​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត។

  • មិន​ចាំ​បាច់​ត្រូវ​ការ​ទឹក​រំអិល​បន្ថែម

ការ​ប្រើប្រាស់​ទឹក​រំអិល​គឺ​ជា​មធ្យោបាយ​បង្កើន​អារម្មណ៍​សម្រាប់​ដៃ​គូ​មួយ​ចំនួន។ ប៉ុន្តែ​ប្រសិន​​អ្នក​រួម​ភេទ​នៅ​ពេល​មាន​រដូវ នោះ​គឺ​មិន​ចាំបាច់​ប្រើ​ទឹក​រំអិល​បន្ថែម​ឡើយ។

  • ការ​កាត់​បន្ថយ​នៃ​​អារម្មណ៍​តានតឹង

ស្ត្រី​មួយ​ចំនួន​អាច​មាន​អារម្មណ៍​មិន​ល្អ ឬ​ពិបាក​ចិត្ត​ច្រើន​នៅ​ពេល​មក​រដូវ។ បើ​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត ការ​រួមភេទ​​​ពេល​មក​រដូវ​អាច​ជួយ​បញ្ចេញ​នូវ​ប្រភេទ​​អ័រម៉ូន endorpin ដែល​​ជួយ​កាត់​បន្ថយ​​បញ្ហា​អារម្មណ៍​ស្មុគស្មាញ​មិន​ល្អ​នានា។

  • ចំណង់​អារម្មណ៍​កាន់តែ​ពុះ​កញ្ជ្រោល

កម្រិត​នៃ​អ័រម៉ូន​នៅ​មាន​រដូវ​នឹង​ប្រែ​ប្រួល​ខ្លាំង​សម្រាប់​ស្ត្រី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​​កាន់តែ​​ផ្ដល់​​អារម្មណ៍​ពុះ​កញ្ជ្រោល​ជាង​មុន។ រឿង​​ផ្លូវ​អារម្មណ៍​នេះ​មិនមែន​កើត​ឡើង​លើ​ស្ត្រី​ទាំង​អស់​នោះ​ឡើយ ព្រោះ​ថា​មាន​អ្នក​​ចំនួន​​​មិន​ចូល​ចិត្ត​ការ​រួមភេទ​នៅ​ពេល​មាន​រដូវ​​នោះ​ទេ៕

ប្រភព៖ Everydayhealth ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;