តើ​ជីវិត​ជា​កូនស្រី​មហាសេដ្ឋី Bill Gates យ៉ាង​ដូចម្ដេច​ខ្លះ?

  • 2020-02-05 07:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jennifer Katharine Gates ជា​កូន​ស្រី​ច្បង​របស់​លោក​ Bill Gates ដែល​ជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​នៅ​លើ​ពិភពលោក។ អ្វី​ដែល​គេ​កត់​​សម្គាល់​អំពី Jennifer Gates គឺ​ជា​ជំនាញ​ជិះ​របស់​នាង។ កូន​ស្រី Bill Gates បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ Stanford ផ្នែក​ជីវវិទ្យា នៅ​ក្នុង​ឆ្នាំ​២០១៨។

ទោះ​ជា​​កើត​ក្នុង​គ្រួសារ​ស្ដុកស្ដម្ភ​យ៉ាង​ខ្លាំង​ Jennifer មិន​ត្រូវ​​ឪពុក​របស់​នាង​មិន​ឲ្យ​ប្រើប្រាស់​ទូរសព្ទ​សោះ​ឡើយ។ ឈាន​ដល់​វ័យ​១៤​ឆ្នាំ ទើប​នាង​អាច​មាន​សិទ្ធិ​​កាន់​ទូរសព្ទ​បាន។ បច្ចុប្បន្ន Jennifer មាន​អាយុ​២៣​ឆ្នាំ​ហើយ។

កូន​ស្រី​ស្ថាបនិក​​ក្រុមហ៊ុន Microsoft រូប​នេះ​មាន​ជំនាញ​ខ្លាំង​ទៅ​លើ​ការ​ជិះ​សេះ ព្រោះ​នាង​បាន​អនុវត្ត​វា​តាំង​តែ​ពី​អាយុ​៦​ឆ្នាំ។ ដោយ​មាន​ទឹក​ចិត្ត​ស្រឡាញ់​​ក្នុង​នាម​ជា​​ឪពុក លោក Bill Gates បាន​ទិញ​យក​​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Florida ឲ្យ​កូន​ស្រី​ទុក​សម្រាប់​ពង្រឹង​ជំនាញ​ជិះ​សេះ។ កសិដ្ឋាន​នោះ​មាន​តម្លៃ ៣៧​លាន​ដុល្លារ។

ក្រៅ​ពី​ចំណូល​ចិត្ត​ផ្នែក​ជិះ​សេះ Jennifer ក៏​ញឹកញាប់​បាន​ចេញ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​ដូចជា គុយវ៉ែត អេស្ប៉ាញ និង​អូស្ត្រាលី ជា​ដើម។

នៅ​ខែ​មករា ឆ្នាំ​២០២០ Jennifer បាន​ប្រកាស​អំពី​ការ​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​​ឈ្មោះ Nayel Nassar ដែល​ជា​អ្នក​ជំនាញ​ជិះ​សេះ​សញ្ជាតិ​អេហ្ស៊ីប។

សូម​បញ្ជាក់​ថា ទោះ​មាន​លុយ​ជាង​១០០​ពាន់​លាន​ដុល្លារ​ក៏​ដោយ លោក Bill Gates មិន​បាន​បែង​ចែក​ច្រើន​ទៅ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​នោះ​ទេ ព្រោះ​លោក​ចង់​​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​។ បច្ចុប្បន្ន Jennifer មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​តែ ២០​លាន​ដុល្លារ​ប៉ុណ្ណោះ៕

Jennifer និង​គូ​ដណ្ដឹង

ប្រភព៖ Zing ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;