រាជ​រដ្ឋាភិបាល​យល់ព្រម​លើ​គម្រោង​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម នៅខេត្ត​ពោធិ៍សាត់ និង​កោះកុង

  • 2020-02-07 07:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ «គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម ២៦៥​មេហ្គាវ៉ាត់ នៅស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ គម្រោង​អភិវឌ្ឍ​បណ្ដាញ​បញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ​សៀមរាប និង​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនីដុតធ្យូងថ្ម​៧០០មេហ្គាវ៉ាត់ នៅស្រុក​បទុមសាគរ ខេត្ត​កោះកុង»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឱ្យដឹងថា៖

១. គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម ២៦៥​មេហ្គាវ៉ាត់ នៅស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ជា​របស់​ក្រុមហ៊ុន HSCMC

-រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលរ៉ែធ្យូងថ្មជីកបាននៅតំបន់នោះ មានទីតាំងស្ថិតនៅស្រុកត្រពាំងប្រាសាទ ដែលមានអនុភាពដំឡើងសរុប ២៦៥ មេហ្គាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ២៣០ មេហ្គាវ៉ាត់ ក្នុងនោះអគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល ៨៥% ស្មើនឹង ១៧១២,៥៨ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

-ទំហំវិនិយោគសរុប ២៩៤,៣០ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០%និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%។

២. គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ​ខាងកើត​សៀមរាប

-ខ្សែបណ្តាញដែលក្រុមហ៊ុន HSCMC ត្រូវអភិវឌ្ឍគឺបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់រោងចក្រអគ្គិសនីធ្យូងថ្មរបស់ក្រុមហ៊ុនមកអនុស្ថានីយសៀមរាបខាងកើតរបស់អគ្គិសនីកម្ពុជា។ រូបភាពវិនិយោគគឺសាងសង់-ផេ្ទរ (Build-Transfer) ។ ពេលសាងសង់រួច ត្រូវផ្ទេរហេដ្ឋារចនាសម្ព័ន្ធឲ្យអគ្គិសនីកម្ពុជាគ្រប់គ្រង។

-ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០ %និងខ្ចីពីធនាគារ ៧០ % តាមអត្រាការប្រាក់ ៦,៥ %។

៣.គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យុងថ្ម ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង

-រោងចក្រអគ្គិសនីដែលក្រុមហ៊ុន ROYAL GROUP ត្រូវ​អភិវឌ្ឍ គឺ​រោងចក្រអគ្គិសនីដុតធ្យុងថ្មនាំចូលមានទីតាំងឋិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានអានុភាពដំឡើងសរុប ៧០០ មេហ្គាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ៦៨០ មេហ្គាវ៉ាត់ ក្នុងនោះអគ្គិសនីកម្ពុជាត្រូវធានាទិញថាមពល ៨០% នៃអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ស្មើនឹង ៤៧៦៥,៤៤ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ រូបភាពវិនិយោគ គឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម(Build-Own-Operate=BOO)។

-ទំហំវិនិយោគសរុប ១៣៤៤,២០ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០% និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;