Inter ខំ​ទិញ​កីឡាករ​ល្អ​ៗ​ច្រើន​ជាង​គេ​រដូវកាល​នេះ លេង​មិន​ឈ្នះ Napoli ជើងទី​១ពាន Coppa

  • 2020-02-13 02:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមខ្លាំងនៅអីតាលី Inter Milan ប្រកួតចាញ់ក្រុម Napoli ដោយលទ្ធផល ០-១ នៅជើងទី ១ ក្នងពានរង្វាន់ Coppa Italia ត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

Ruiz អូសយ៉ាងស្អាតទាត់ផ្តាច់១គ្រាប់យកឈ្នះ /រូបថត៖ Napoli
ក្រុមដែលដឹកនាំដោយលោក Conte ត្រូវបានគេដឹងថា បំបែកធុងលុយក្លឹបហ៊ានទៅចរចារខ្ចីជើងនិងទិញផ្តាច់កីឡាករពីក្របខណ្ឌលីគអង់គ្លេសជាច្រើននាក់ដើម្បីមកពង្រឹងក្រុមឲ្យកាន់តែខ្លាំង តែផ្ទុយទៅវិញបានត្រឹមខកចិត្តដោយសាររដូវកាលដំបូងរបស់គ្រូបង្វឹកអ៊ីតាលីរូបនោះ ហាក់ដូចជាមិនសូវសមប្រកបសោះ។ នៅឯពានអឺរ៉ុប Champions League ពួកគេធ្លាក់ក្នុងពូល អស់ឱកាសប្រជែងបន្តទៀត។ ត្បិតតែបែបនេះមែននៅពានលីគ Inter វ៉ា Juventus ឡើងមកឈរកំពូលតារាងមាន ៥៤ ពិន្ទុដូចគ្នា (Inter មានគ្រាប់ស៊ុតចូលច្រើនជាង)។

នៅជើងទី ២ Napoli នឹងជួប Inter នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ រកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកក្រុមដែលនឹងត្រូវជួបគ្នាបន្តនៅវគ្គ Semi-final គឺ AC Milan ប៉ះ Juventus នៅរាត្រីថ្ងៃសុក្រទី ១៤ ម៉ោង ២:៤៥ នាទីរំលងអាធ្រាត្រ ដើម្បីសម្រេចជោគវាសនាក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រជែងគ្នាយកពានក្នុងស្រុកមួយនេះ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;