មានតែកីឡាករម្នាក់គត់ធ្វើបាន Hat-trick ម្នាក់ឯងទាំងស៊ុតនិង Assist នៅរដូវកាលនេះ(វីដេអូ)

  • 2020-02-14 04:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ Timo Werner ដែលអ្នកទាំងអស់គ្នាបានឮឈ្មោះរូបគេម្តងហើយកាលចាប់ផ្តើមរដូវកាល អំឡុងពេលគេធ្វើព្យុះភ្លៀងស៊ុតចូលនៅលីគកំពូលអាល្លឺម៉ងឲ្យក្រុមគោជល់ Redbull Leipzig សឹងតែគ្រប់ប្រកួតដែលបានចូលលេងនិងពានអឺរ៉ុបផងដែរ។

ខាងក្រោមជាស្ថិតិដែលកីឡាករអាល្លឺម៉ង់រូបនេះ អាចធ្វើបានឥតខ្ចោះគឺ Hat-trick ម្នាក់ឯងទាំងស៊ុតនិង Assist ជួយក្រុមឈ្នះ ៨-០ លើក្រុម FSV Mainz ក្នុងការប្រកួតពានលីគកាលខែវិច្ឆិកា ២០១៩ ។

Timo Werner /រូបថត៖ Fanzine
បច្ចុប្បន្នជើងស៊ុតម្នាក់នេះត្រូវបាន Liverpool ក្រុមការពារតំណែងជើងឯក Champions League 2019 កំពុងចែចង់យកទៅទឹកដី Anfield អង់គ្លេសក្នុងតម្លៃប្រមាណ ៥០ លានផោន។ គ្រាដែលកូនក្រុមលោក Klopp នៅតំបន់ប្រយុទ្ធពីរខាងលើគឺ Sadio Mane និង Mohamed Salah អាចនឹងត្រូវជាប់ភារកិច្ចឲ្យជាតិក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations នៅឆ្នាំក្រោយ។ Manchester និង Chelsea ក៏បង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ។

Werner លេងឲ្យ Leipzig នៅលីគ ៣០ ប្រកួតស៊ុតចូល ២៥ គ្រាប់និងបោះបាល់ឲ្យមិត្តរួមក្រុមបាន ១០ ដង។ គេក៏កំពុងប្រជែងជាមួយ Lewandowski យកតំណែងស្បែកជើងមាសទាំងក្នុងស្រុក និងនៅទូទាំងលីគកំពូល ៥ អឺរ៉ុប។

ត្បិតតែមិនទាន់ចប់រដូវកាល ២០១៩-២០២០ ក៏ដោយ សង្កេតឃើញថាមានស្ថិតស្រដៀងគ្នានេះកើតឡើងរួចបាត់ហើយ។ ក្រៅពីរូបគេនៅមានកីឡាករ ១០ រូបមកពីលីគផ្សេងទៀតអាច assist បោះបាល់ឲ្យមិត្តរួមក្រុមបានសម្រេច ៣ ដងក្នុងមួយប្រកួតដូចគ្នាផងដែរ តែមិនអាចស៊ុតបាន ៣ គ្រាប់ម្នាក់ឯងបាន៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;