ផ្សារ​ឃ្លាំងរំសេវ នឹង​ត្រូវបិទ ហើយ​សាងសង់ជាអគារថ្មីទំនើប

  • 2020-02-14 08:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​ឃ្លាំងរំសែវ ដែល​ស្ថិតក្នុងទីតាំង​មជ្ឈមណ្ឌល ម៉ុង ឌីយ៉ាល់ នឹង​ត្រូវបិទ​ជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២០ ហើយ​ទីតាំងផ្សារនេះ នឹងប្រើប្រាស់​​សម្រាប់​ការសាងសង់​អគារ​ថ្មី​ទំនើប​ទាន់សម័យ។ នេះបើតាមលិខិតរបស់មេធាវី​តំណាង​ដោយអាណត្តិឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ ចុះ​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២០។

រូបថត៖ Google Maps
ក្នុង​លិខិត​បាន​សរសេរយ៉ាងដូច្នេះថា៖

ដើម្បី​អភិវឌ្ឍ​ឱ្យ​មជ្ឈមណ្ឌល​ ម៉ុង ឌីយ៉ាល់ មាន​សោភ័ណភាព​ស្រស់​បំពង​ ក៏​ដូចជា​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជាទីក្រុង​ដ៏ស្រស់ស្អាតស័ក្តិសម​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជារបស់​ប្រជាជន​ខ្មែរ​ ម្ចាស់ទីតាំង​ត្រូវការទីតាំងដី​ផ្សារនេះ ធ្វើការ​សាងសង់​អគារ​ថ្មីទំនើប​ទាន់​សម័យ។

ដូច្នេះ​ចាប់ពីថ្ងៃនេះ សូមបងប្អូន​អាជីវករ​ទាំងអស់​ដែលបាន​ជួលតូបលក់ដូរ នៅក្នុងផ្សារ​ឃ្លាំង​រំសែវ​ទាំងអស់ ត្រូវ​រកទីតាំង​ដើម្បីប្រកបអាជីវកម្ម​លក់ដូររៀងៗខ្លួន ហើយ​ផ្សារត្រូវបិទ​ជាស្ថាពរ នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ហើយ​មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹង​ចាប់ផ្តើម​សាងសង់​អគារ​ថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ។

ក្នុង​រយៈពេល ៣ខែ ម្ចាស់ទីតាំងពុំគិត​ប្រាក់ឈ្នួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់​ចរន្ត​អគ្គិសនី​ឡើយ គឺខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ​២០២០៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;