នាវា​ទេសចរណ៍​ដឹក​អ្នកដំណើរ​ជាង ២​ពាន់​នាក់ បាន​ចូលចត​កម្ពុជា​ព្រឹកមិញ

  • 2020-02-16 11:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​ទេសចរណ៍ COSTA FORTUNA របស់​អ៊ីតាលី ដែលមាន​អ្នកដំណើរ​ចំនួន ២១០១ នាក់ នាវិក ចំនួន ៩៩៤ នាក់ បាន​ចូលចត​នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

នាវាដែល​មាន​បណ្តោយ ២៧៣ ម៉ែត្រ និង ទទឹង ៣៥ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ នេះ​ បាន​ចាកចេញពីប្រទេស​ថៃនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨:០០ ហើយចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៨:១០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ និង ចាកចេញវិញនៅម៉ោង ១៩:០០ រួចឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អត្ថបទថ្មី
;