មូលហេតុ​ពិត ៤ចំណុច​ដែល​កម្ពុជា អនុញ្ញាតឱ្យ​នាវា Westerdam ចូលចត

  • 2020-02-16 11:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង (CDC) បាន​ឲ្យ​ដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០​នេះថា មូលហេតុ​ដែលកម្ពុជា អនុញ្ញាតឱ្យ​នាវា​ Westerdam ចូលចត គឺ​មាន ៤ចំណុចដូចខាងក្រោម៖

១. ការវាយ​តម្លៃហានិភ័យ​គឺមាន​កម្រិតទាប៖ ភ្ញៀវទេសចរ ដែលបាន​ធ្វើដំណើរ​ពី​ឬឆ្លងកាត់​ចិនដីគោក ហុងកុង ឬម៉ាកាវ ឬបានប៉ះពាល់​ជាមួយករណី​សង្ស័យ ឬករណី​បញ្ជាក់​ពីមន្ទីពិសោធន៍​ថា​មានវីរុសកូរ៉ូណា២០១៩ ដែលបច្ចុប្បន្ន​ហៅថា​ជំងឺកូវីដ១៩(COVID19) ឬអ្នក​ដែលកំពុងស្ថិតក្រោម​ការតាមដានរកវីរុសនេះ ក្នុងអំឡុងពេល 14 ថ្ងៃមុន មុនពេលកប៉ាល់ចេញដំណើរ មិនត្រូវបាន​អនុញ្ញាត​ឲ្យឡើង​ជិះលើ កប៉ាល់​នេះឡើយ។

២. ការសម្រេចចិត្ត​ប្រកបដោយ​តុល្យភាព លើការអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅក្នុងប្រទេសកម្ពុជា ដោយសារតែ​ការផ្គត់ផ្គង់​សម្ភារ​លើកប៉ាល់​ជិតអស់ សេចក្តី​ត្រូវការ​របស់​អ្នកដំណើរ​ទាំងអស់ និងការ​ពិចារណា​សម្រាប់​មនុស្ស​ធម៌។

៣. វិញ្ញាបនបត្រ​សុខភាព​សមុទ្រ ដែល​ទទួលបាន​ដោយអាជ្ញាធរ​កំពង់ផែ​ បានចង្អុល​បង្ហាញថាមាន​មនុស្សចំនួន ២០ នាក់ ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រាល ឬរោគសញ្ញា​នៃជំងឺក្រពះ​ពោះវៀន។ ក្រសួង​សុខាភិបាលបាន​សម្រេចចិត្ត​ធ្វើតេស្តវត្ថុវិភាគ​ភ្លាមៗ​សម្រាប់មនុស្ស​ចំនួនទាំងអស់​២០​នាក់ ដែលមាន​រោគសញ្ញា។ លទ្ធផល​តេស្តពីមន្ទីរពិសោធ សំរាប់មនុស្សទាំង២០នាក់នេះ គឺ​អវិជ្ជមាន។

៤. ទម្រង់បែបបទ​ប្រកាស​សុខភាព ដែលប្រមូល​បានពីអ្នកដំណើរ និងនាវិក​ទាំងអស់ មិនបានរក​ឃើញថាមាន​អ្នកឈឺផ្សេងទៀតទេ។ មុនពេល​ឲ្យ​អ្នកដំណើរ​ចាកចេញពី​កប៉ាល់ មានការត្រួត​ពិនិត្យនិងយក​សីតុណ្ហភាព និងមិន​មានអ្នកដំណើរ​ណាមួយ​មានគ្រុនក្តៅ​ទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;