រដ្ឋមន្រ្តី​ការបរទេសខ្មែរ នឹង​ថ្លែងពី​វិធានការ​ប្រឆាំងកូរ៉ូណា ក្នុងកិច្ចប្រជុំអាស៊ាន-ចិន

  • 2020-02-17 01:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ថ្លែង​អំពី​ព័ត៌មាន​ចុងក្រោយ​បង្អស់ពាក់ព័ន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏​ដូចជា​វិធានការ ដែលបាន​ដាក់ចេញ​ដើម្បីប្រយុទ្ធប្រឆាំង​ជំងឺនេះ នៅ​កម្ពុជា ក្នុង​អំឡុង​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-ចិន ពីថ្ងៃទី១៩ ដល់ ២០ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ នៅក្រុងវៀងចន្ទន៍ ប្រទេស​ឡាវ។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នឹងពិភាក្សាផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ និងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;