សម្តេច ហ៊ុន សែន បញ្ជាឲ្យបិទហ្វេសប៊ុកផ្សាយលក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាស់

  • 2020-02-17 06:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ និង​ទូរគមនាគមន៍ បិទរាល់គណនី Facebook ដែលផ្សាយលក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាស់។ ដោយ​បាន​​សង្កត់ធ្ងន់ថា ការ Live បែបនេះ នាំឱ្យ​មាន​ការ​បំពាន​ផ្លូវ​ភេទ​ស្រី​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន និងអាចនាំឱ្យកើតមានការណីចាប់រំលោភផងដែរ។ ការ​បញ្ជា​ឲ្យ​បិទគណនី Facebook ផ្សាយលក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាសបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព៖ ហ្វេស បុក សម្ដេច ហ៊ុន សែន
គួរបញ្ជាក់ថា នៅក្នុងបណ្តាញសង្គម Facebook នាពេលបច្ចុប្បន្ន គឺឃើញមានការ Live ផ្សព្វផ្សាយ​លក់​ផលិត​ផលយ៉ាងផុសផុល ដោយ​គេ​បាន​ប្រើ​បច្ចេកទេស​នៃ​ការ​ទាក់​ទាញ​អអតិថិនជន​ខុសៗ​ពី​គ្នា។ ប៉ុន្តែអ្វីដែលកាត់តែពិសេសក្នុងការទាក់ទទាញអតិតថិជននោះ គឺ​ឃើញ​មាន​ស្ត្រី​ដែល​ជា​អ្នក​លក់​ផលិតផល​មួយចំនួនតូច បានហ៊ានបញ្ចេញដើមទ្រូងសាច់សខ្ចីរបស់ខ្លួនថែមទៀតផង និង​មាន​ខ្លះ​ទៀត Live លក់ផលិតផលខ្លួនស្ទើរតែស្រាតតែម្តង ពោលគឺសល់តែខាងក្នុង និង​អាច​ទ្រនាប់​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;