សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រតិកម្មការព្យួរEBA ២០ភាគរយ

  • 2020-02-18 02:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជា​តំណាង​ឲ្យ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង និងផលិតផល នានាជាង ៥៨០រោងចក្រក្នុងប្រទេសកម្ពុជា ដែល​បាន​ផ្ដល់​ការងារ​ដល់​កម្មករប្រមាំ ៧៥ម៉ឺននាក់ បានសំដែងការខកចិត្តចំពោះសហភាពអឺរ៉ុប ចំពោះ​សេចក្ដី​សម្ដេច​ប្រកាស​ថ្ងៃ ១២កុម្ភៈឆ្នាំ២០២០ របស់សហភាពអឺរ៉ុបដែលព្យួរ ផ្នែកខ្លះនៃកម្មវិធីអនុ គ្រោះពន្ធ EBA ចំពោះ​កម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃ១៧ ខែកុម្ភៈ។

រូបតំណាង
សេចក្តីប្រកាសរបស់ GMACដដែលបាន បញ្ជាក់ថា GMAC គោរព​និង​គាំទ្រ​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប​ក្នុងការកែលំអគោលនយោ បាយសិទ្ធិមនុស្ស ប៉ុន្តែ​ជា​អកុសល​ដោយ​ការ​ដក​នូវ​ការ​ជួយ​ភ្លាមៗ​បែប​នេះ​ពីប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ មិនមែនជាវិធីដែល ត្រូវបន្តទៅមុខនោះទេ។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថាសមាគម សូមជម្រុញឲ្យ សហភាពអឺរ៉ុបផ្ដល់ អត្ថ​ប្រយោជន៍ EBA ដូចដើមវិញសម្រាប់វិស័យកាត់ដេរ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកប ដោយ​ចីរ​ភាព និងប្រជាជនកម្ពុជារាប់សែននាក់ដែលទទួលបានផលប្រយោជន៍ពីកម្មវិធី EBA ដើម្បី​ចាក​ចេញ​ពីភាព​ក្រីក្រ លើកកម្ពស់ សិទ្ធិមនុស្សរបស់ពួកគេនៅកន្លែងការងារ និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;