Messi ជាប់​ជា អត្តពលិក​ឆ្នើម​បំផុត​ឆ្នាំ ២០១៩ វ៉ា​ដាច់​កីឡាករ​បាល់​ទាត់​ផ្សេង​ឈ្នះ​ពាន​នេះ​ដំបូង​បំផុត

  • 2020-02-18 06:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ជាម្ចាស់ស្បែកជើងមាស ៦ សម័យត្រូវបាន កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports Awards ប្រកាសជាផ្លូវការថាជាប់ជា "Sportsman of the Year 2019" ឬ អត្តពលិកឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩។ ខណៈដែលជើងឯកប្រណាំងរថយន្ត ៦ សម័យ Briton Hamilton ក៏ឈ្នះពាននេះដូចគ្នា ផ្នែកប្រណាំងរថយន្ត Formula 1 (ពាន១ឈ្នះ២នាក់)។

Laureus World Sports Awards
មុននឹងឈ្នះពាននេះ មានបេក្ខជនជើងឯក៦ រូបចុងក្រោយមកពីកីឡាករផ្សេងដូចជា ជើងឯកប្រណាំងម៉ូតូ Marc Marque, ស្តេចវាយតឺនីសដីក្រហម Rafael Nadal, ជើងឯកវាយកូនហ្គោល Tiger Wood និង ជើងឯកប្រណាំងរថយន្ត Formula 1 គឺ Lewis Hamilton។

ក្រោយពីឈ្នះពាន​រង្វាន់មួយនេះ Messi បានចារឈ្មោះជាប្រវត្តិសាស្រ្តសម្រាប់កីឡាបាល់ទាត់ ដែលមានអត្ដលលិកអាចឈ្នះបានដំបូងបំផុត។ ចំណែកឯឆ្នាំកន្លងៗមាន​តែ​អត្ដលិក​មកពីកីឡារផ្សេងដូចជា វាយកូនហ្គោល ប្រណាំងឡាន កាយវប្បកម្ម ឬវាយតឺនិស ជាដើម។

Messi បានរៀបរាប់ពីមូលហេតុដែលមិនបានទៅចូលរួមពិធីប្រគល់ពានរង្វាន់យ៉ាងដូច្នេះថា៖ "ឲ្យខ្ញុំសុំទោសផង ខ្ញុំមិនអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ​។ ខ្ញុំគួរណាស់តែត្រូវទៅចូលរួមកម្មវិធីនៅយប់មិញនេះ ប៉ុន្តែសោកស្ដាយ ខ្ញុំមិនអាច។ ខ្ញុំចង់ថ្លែងអំណរគុណ ដែលបានប្រគល់ពានរង្វាន់ដ៏ពិសេសនេះជូនខ្ញុំ។ ខ្ញុំមានកិត្តិយសណាស់ដែលបានឈ្នះ ព្រោះវាតំណាងឲ្យកីឡាករ និងកីឡាការិនីបាល់ទាត់ទាំងអស់" ។

ជម្រាបជូនថា កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports Awards សម្រាប់ប្រគល់ជូន អត្ដពលិកឆ្នើមៗប្រចាំឆ្នាំ។ ឆ្នាំនេះវាបានប្រារព្វធ្វើឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ ឆ្នាំនេះក៏ជាឆ្នាំគម្រប់ខួបលើកទី ២០ ឆ្នាំនៃការបង្កើតកម្មវិធីនេះផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

បេក្ខជនទាំង ៦ រូបចុងក្រោយ
រូបថត៖ Twiiter
រូបថត៖ FCB
កីឡាការិនីកាយវប្បកម្ម Simone Blues ឈ្នះពាន Female Athlete of the Year

ប្រភព៖ BBC | standard ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;