សម្ដេច ហ៊ុន សែន ប្រាប់ពីគម្រោងពង្រីកអគារវិទ្យាស្ថានជាតិអប់រំនៅថ្ងៃអនាគត

  • 2020-02-18 07:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​​លើក​ឡើង​ពី​គម្រោង​ពង្រីក​អគារវិទ្យាស្ថានជាតិអប់រំ ឲ្យ​ធំបន្ថែមទៀត ដោយ​សម្ដេច បានមានប្រសាសន៍ថា នៅថ្ងៃអនាគតអគារ​នៃសាល​នៃ​អគារ​វិទ្យាស្ថាន​ជាតិ​អប់រំ អាច​នឹងត្រូវវាយចោល ដោយ​ត្រូវ​ពង្រីក​អគារ​នេះ​ឲ្យ​ធំ​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ភាពងាយ​ស្រួល​ក្នុង​ការ​ប្រារព្ធពិធី​ផ្សេងៗ​ទាក់ទង​នឹង​ការបណ្តុះបណ្តាលធនធានមនុស្ស។ ការលើកឡើង​នេះ​នៅ​ក្នុង​ពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ចំនួន​ជាង ២ពាន់នាក់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ។

រូបភាព៖ ហ្វេសប៊ុក សម្ដេច ហ៊ុន សែន
តាម​របាយការណ៍របស់លោក ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បាន​ឲ្យ​ដឹង​ថា​គរុសិស្ស និស្សិត​ដែលទទួលសញ្ញាបត្រនៅ រួមមាន៖ និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូប​ង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី៣៨៨នាក់។

សម្តេច ហ៊ុន សែន ក៏​បានមានប្រសាសន៍ពីសារៈសំខាន់នៃវិស័យអប់រំ ដែល​ជាវិស័យ​អាទិភាព​ទី១ ក្នុងចំណោម​វិស័យចំនួន៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជារដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;