ភ្ញាក់ផ្អើល​ពេល​ដឹង​ចំនួន​ម៉ាស់​ដែល​វៀតណាម នឹង​ផលិត​ឱ្យបាន​ត្រឹមចុងខែនេះ ទប់ទល់កូរ៉ូណា

  • 2020-02-18 07:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​កាត់ដេរ និង​វាយនភណ្ឌជាតិ​វៀតណាម (VINATECX) គ្រោង​ផលិត​ម៉ាស​ចំនួន​ពី ៥,៥ ទៅ ៦លានម៉ាស នៅត្រឹម​ចុងខែ​កុម្ភៈ​នេះ ដើម្បី​បំពេញ​តម្រូវការ​ក្នុងអំឡុង​មាន​ការរីករាលដាលនៃ​វីរុស​កូរ៉ូណាថ្មី COVID-19។

សមាគមនេះ បាន​សន្យា​ថា នឹងផលិតម៉ាស​ឱ្យមានគុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ ហើយមិន​ដំឡើងថ្លៃ​ផ្តេសផ្តាស​នោះទេ។

មន្ទីរពេទ្យ សាលារៀន ព្រលានយន្តហោះ និង​កងទ័ព គឺ​ជាអាទិភាព​ក្នុងការ​ផ្គត់ផ្គង់​ម៉ាស​ទៅឱ្យ។ ក្រៅពីនោះ សម្រាប់ប្រជាជនទូទៅ គឺលក់ម៉ាស​ឱ្យម្នាក់បានត្រឹម​ចំនួន៥​ប៉ុណ្ណោះ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;