ខ្សែការពារហង្សក្រហមឆ្លៀតឌឺឲ្យ AT កុំអរពេកនៅជើងទី ២ ម្ដងទៀត

  • 2020-02-19 02:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Andy Robertson ខ្សែកាពារក្រុមការពារតំណែងជើងឯក Liverpool បានលើកឡើងក្រោយចប់ការប្រកួតជើងទី​១ យ៉ាងដូច្នេះថា៖ "ជាយប់ដ៏ក្រៀមក្រំ តែមិនអីទេ យើងមានអ្នកគាំទ្រដ៏អស្ចារ្យនៅឯផ្ទះយើង។ ខ្ញុំឃើញកីឡាករក្រុម AT អបអរដូចមានទម្លាក់ក្រុមយើងនៅវគ្គនេះអឺចឹង តែពួកគេប្រហែលភ្លេចថានៅសល់ជើងទី ២ មួយទៀត ទើបសម្រេចថាក្រុមណាឡើងបន្ត" ។

រូបថត៖ Champions League
ដូចនេះលទ្ធផលជើងទី ១ ​មិនទាន់កក់ក្តៅនោះទេក្រុមខ្លាំង Liverpool នឹងត្រូវស្វាគមន៍ក្រុមលោក Simeone ជើងទី​ ២ វិញម្ដងនៅទឹកដី Anfield។ក្រុមទាំងពីរនឹងសងសឹកគ្នានៅថ្ងៃ ១២ ខែមីនានៅវគ្គ ១៦ ក្រុមចុងក្រោយពាន Champions League 2020៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ Champions League

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;