សម្តេច ស ខេង បញ្ជាឲ្យស៊ើបអង្កេតករណីទារកអាយុ ៥ខែម្នាក់ស្លាប់នៅក្នុងពន្ធនាគារ

  • 2020-02-19 04:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ទារក​ដែល​មាន​អាយុ ៥ខែ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធ​ធានាគារជា​មួយមដាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​ប្រាប់ខ្លីៗ នៅ​ក្រោយ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ ២០១៩ និង​ទិស​ដៅ​ឆ្នាំ ២០២០ នៅ​ថ្ងៃ​ទី ១៩ កុម្ភះ នេះ​ នៅ​ទីស្ដីការក្រសួង​មហាផ្ទៃ។

ចំពោះ​ករណី​នេះ លោក នុត សវនា អ្នកាំពាក្យបាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​ស៊ើបអង្កេត​លើ​ករណី​ទារុណ​អាយុ ៥ខែ ដែលបានស្លាប់។ ហើយ​បើ​រក​ឃើញ​មន្ត្រី​ពន្ធនាគារ​ណា​ធ្វេស​ប្រហែស គឺ​អាច​ប្រឈម​ការដាក់ពិន័យរដ្ឋបាល។

អង្គការលីកាដូ​ក៏​បាន​ធ្វើ​ការ​ទាម​ទា​ឲ្យ​ក្រសួងមហាផ្ទៃធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ផង​ដែរ។ គូស​បញ្ជាក់​ថា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គការ​លីកាដូ កាល​ពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០ – ទារក​អាយុ ៥ខែម្នាក់​រស់នៅ​ជាមួយម្ដាយ​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌលអប់រំ​កែប្រែទី២​ (ព្រៃសរ)​ បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ ទី២៦​​ ខែមករា​ នៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​ ក្នុង​រាជធានីភ្នំពេញ។​ ការ​ស្លាប់​ដ៏ខ្លោចផ្សារ​នេះបង្ហាញពី​ តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុងការ​ផ្ដល់អាទិភាព​សិទ្ធិ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែលមានកូនតូច​នៅជាមួយ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;