ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នឹងអាចសាងសង់រួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខនេះ

  • 2020-02-20 03:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការ​សង់​សង់​ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង ២៧ម៉ែត្រ និងទទឹងប្រវែង ៣ម៉ែត្រ គិត​មកដល់ពេលនេះលទ្ធផលសម្រេចបាន ៨៥% និង​អាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាង​មុខ ការដ្ឋាន​បានស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់​ពីវេលា​ម៉ោង ២០និង០០នាទី យប់​ដល់ម៉ោង ៦និង០០ព្រឹកឈានចូលថ្ងៃទី២០ ខែកុម្ភៈនេះរួចរាល់ហើយ។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺ​នៅ​ភ្លើង​ស្តុប​សន្ធរម៉ុក និង​ភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ គម្រោង​ស្ថាបនា​ស្ពាន​អាកាសថ្មើរជើងនៅត្រង់មុខសាលា​បឋមសិក្សា​សន្ធរម៉ុក​វិញ ត្រូវ​សាង់សង់​នៅ​លើចំនុចផ្លូវប្រសព្វទាំង ៤ទិសតែម្តង ពោល​គឺ​ត្រូវ​សាង​សង់​កាត់​ទទឹង​ផ្លូវម៉ៅសេទុង ២ខ្សែ និង​កាត់​ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ក្នុងនោះរួមមាន នៅ​តំបន់​ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យ​មានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយ​បើ​គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ និង​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុករួចរាល់ថែមទៀតនោះ រាជធានី​ភ្នំពេញ​នឹងមានស្ពានអាកាសថ្មើរជើងចំនួន ៥ទីតាំង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;