មូលហេតុក្រដាសបង្គន់ ហោះមកស-ព្រាតពេលប្រកួត Champions League យប់មិញ
- 2020-02-20 07:39:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុក្រដាសបង្គន់ ហោះមកស-ព្រាតពេលប្រកួត Champions League យប់មិញ
ចន្លោះមិនឃើញ
អំឡុងការប្រកួតរវាង Spurs និង Leipzig នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ Champions League កាលពីយប់មិញនេះ កើតមានហេតុការណ៍មិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្រុមមកពីអាល្លឺម៉ង់ Leipzig បានបោះក្រដាសបង្គន់ វែងអន្លាយហោះមកស-ព្រាតចូលទីលាននៅចុងតង់ទី ១ ។
សង្កេតឃើញថា រឿងនេះកើតឡើងនៅពិភពបាល់ទាត់សម័យទំនើបសឹងតែរាល់ឆ្នាំ ក៏ព្រោះតែតម្លៃសំបុត្រនៃកម្មវិធីប្រកួតបាល់ទាត់អឺរ៉ុបទាំងពីរ ចេះតែថ្លៃទៅៗ។ បើយោងតាមប្រភព BBC Sport បានឲ្យដឹងថា ស្ថាប័ន UEFA បានកំណត់តម្លៃទាំងនោះច្បាស់លាស់ហើយ។ ចំពោះ Champions League ពេលលេងក្រៅដីតម្លៃខ្ពស់បំផុតគឺ ៧០ អឺរ៉ូប្រមាណជា ៧៧ ដុល្លារ ឯ Europa League តម្លៃ៤៥ អឺរ៉ូប្រមាណជា ៤១ ផោនប៉ុណ្ណោះ៕
@RBLeipzig_EN fans throwing toilet paper onto the pitch. Lloris, Sanchez and @AlderweireldTob helping security to get it off the pitch so they can resume play. pic.twitter.com/LmClFtWr5D
— Schindler's List (@tamschinds) February 19, 2020