កីឡាករចិនម្នាក់នេះ ត្រូវអ្នកគាំទ្រអង់គ្លេសសុំថតរូបជាមួយម្នាក់ម្តងៗគួរឲ្យសរសើរ!
- 2020-02-21 07:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករចិនម្នាក់នេះ ត្រូវអ្នកគាំទ្រអង់គ្លេសសុំថតរូបជាមួយម្នាក់ម្តងៗគួរឲ្យសរសើរ!
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រក្លឹប Wolves របស់អង់គ្លេសជាច្រើននាក់ បានទៅសុំថតរូបម្នាក់ម្តងៗជាមួយខ្សែប្រយុទ្ធសញ្ជាតិចិន Wu Lei របស់ Espanyol និងរំអុកឲ្យក្លឹបទិញយកកីឡាករល្អបំផុតរបស់ចិនម្នាក់នេះ ឲ្យខានតែបានផងដែរ ក្រោយរូបគេលេងបានល្អគួរសមនៅ Europa League កាលពីយប់មិញនេះ។
ក្លឹប Espanyol បច្ចុប្បន្ននៅឈរនៅបាតតារាងក្រោយលេង ២៤ ប្រកួតកន្លងមក រកបានតែ ១៩ ពិន្ទុ(ឈ្នះ ៤ ស្មើ ៧ ដងនិងចាញ់ ១៣ ដង) ដែលអាចនឹងត្រូវធ្លាក់ទៅលេងនៅលីគ២ អេស្ប៉ាញ។ ដូចនេះ ប្រសិនបើវាកើតឡើងមែននោះ តើ Wu Lei អាចត្រូវបាន Wolverhampton ទិញយកដែរឬទេ? សូមរង់ចាំមើលទាំងអស់គ្នា។
ទស្សនាវីដេអូថតរូបទាំងនោះ ចុចនៅទីនេះ
ឬទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖