ដឹងច្បាស់ ឡានធ្លាប់ប្រើហ្គាសប្ដូរមកប្រើសាំងវិញមានបញ្ហាឬអត់?

  • 2020-02-21 07:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាន​ប្រើ​ប្រព័ន្ធ​ហ្គាស កំពុង​មាន​ភាព​ពេញ​និយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឡាន​ចង់​ចំណាយ​ថវិកា​តិច​ក្នុង​ការ​បើក​បរ​ប្រចាំ​ថ្ងៃ​ច្រើន។

រូបតំណាង
ទន្ទឹម​និង​នោះ​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ក្នុង​ការ​​​​ថែ​ទាំ ទាមទារ​ការ​យកចិត្ត​ទុកដាក់​បំផុត​ដោយ​ត្រូវ​​​​ឧស្សាហ៍​​​យក​ឡាន​ទៅ​​ត្រួត​ពិនិត្យ​​ប្រព័ន្ធ​បច្ចេកទេស​ ដែល​អាច​កើត​មាន​​​ការ​ធ្លុះធ្លាយ​ទុយោ​ហ្គាស​ដោយ​ការ​ដំឡើង​មិន​បាន​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ជា​ដើម។

ចុះ​បើ​ទិញ​ចំ​ឡាន​ធ្លាប់​ប្រើ​ប្រព័ន្ធហ្គេស តើ​មាន​បញ្ហា​ដែរ​ឬ​ទេ​នៅ​ពេល​យក​មក​ប្រើ​បន្ត?

ឆ្លើយ​តប់​និង​ចម្ងល់​នេះ លោក ប៉ែន ស៊ីនេត ជា​គ្រូ​ជំនាញ​បច្ចេកទេស​រថយន្ត​នៅ​សាលា​បច្ចេកទេស JVC បាន​ប្រាប់ Sabay ថាឡាន​ដែល​ធ្លាប់​ប្រើ​ហ្គាស​បើ​ទិញ​ចំ​មិន​ជា​បញ្ហា​ទេ។ ជា​ធម្មតា​នៅ​ពេល​ដែល​យក​ឡាន​ទៅ​ប្ដូរ​ប្រើ​ប្រព័ន្ធហ្គាស​ជាង​ដែល​មាន​ជំនាញ​ធ្វើ​ការ​ប្ដូរ​មាន​សុវត្ថិភាព និង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស។ មួយ​វិញ​ទៀត​ឡាន​ដែល​ប្រើ​ប្រព័ន្ធ​ហ្គាស​នោះ​ក៏​ត្រូវ​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​សាំង​ម្ដង​ម្កាល​ដែរ ដូច​នេះ​ប្រព័ន្ធ​ប្រើ​សាំង​របស់​ឡាន​នៅ​តែ​ដំណើរ​ការ​ធម្មតា​ដដែល។

លោក ប៉ែន ស៊ីនេត ជា​គ្រូ​ជំនាញ​បច្ចេកទេស​រថយន្ត​នៅ​សាលា​បច្ចេកទេស JVC

លើស​ពី​នេះ​អ្នក​ទិញ​ក៏​​ត្រូវ​ចេះ​ឆែកមើល​គ្រឿង​ម៉ាស៊ីន​បើ​នៅ​ល្អ​ស្អាត ផ្នែក​ខាង​ក្រៅ​អាច​ទទួល​យក​បាន។ លោក​គ្រូ​បាន​បញ្ជាក់​ថា ​ឡាន​ប្រើ​ហ្គាស​នៅ​ពេល​ប្ដូរ​មក​ប្រើ​សាំង​ធម្មតា​វិញ​ គេ​បាន​ប្ដូរ ប៊ូស៊ី ប្រព័ន្ធ​សាំង ដូច​នេះ​វា​អាច​ដំណើរ​ការ​បាន​ធម្មតា​វិញ តែ​បើ​មិន​ទាន់​ច្បាស់​ អាច​យក​ទៅ​ប្ដូរ​ថ្មី​មុន​ពេល​ប្រើ​ប្រាស់។

សរុប​មក​ត្រូវ​ចំណុច​នេះ​ លោក​គ្រូថា ​មិន​មែន​ឡាន​ធ្លាប់​ប្រើ​ហ្គាស​សុទ្ធ​តែ​គ្មាន​បញ្ហា​​ទេ ដូច​ជា​ម៉ាស៊ីន​រាង​ស្ទក់​បន្តិច​នៅ​ពេល​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​សាំង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;