សម្តេច ហ៊ុន សែន៖ កម្ពុជា​នឹង​មិន​ស្នើ​សុំ​ពន្ធ ២០%ពី​អឺរ៉ុបវិញនោះទេ

  • 2020-02-24 07:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មិន​ស្នើ​សុំ​ពន្ធ ២០% ពីអឺរុបវិញនោះទេ ហើយ​កម្ពុជា​បាន​ត្រៀម​រួច​ជា​ស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ។ ការ​លើក​ឡើង​នេះ ធ្វើឡើងក្នុងពិធីថ្លែងសារពិសេសរបស់​សម្ដេចអំពី​ស្ថានការណ៍​ចុង​ក្រោយជូន​ជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
សម្តេច ហ៊ុន សែន បានប្រកាសពីវិធានការជំរុញ និងលើកកម្ពស់វិស័យសហគ្រាស ធនតូច និង​មធ្យមនៅកម្ពុជា និង​បានលើកឡើងថា សហគ្រានធុនតូច និងមធ្យមនៅមានសក្តានុពល ខ្លំាង​ណាស់ ពិសេស​ខាងកសិកម្ម។ ការជំរុញសហគ្រាសធុនតូច និងមធ្យម បាន​បង្កើន​ការងារ​ដល់​ពលរដ្ឋ និងពង្រឹងសង្វាក់ផលិតកម្មនៅក្នុងស្រុក។ សម្ដេចបន្តថា ចំពោះរោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធ ពី៦ខែ ទៅ១ឆ្នាំ ចំពោះរោងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;