មុនប៉ះគ្នាគ្រូ Napoli ថា Messi លេងបាល់ដូចបញ្ជាក្នុងហ្គេម PlayStation

  • 2020-02-25 03:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរាត្រីម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែកុម្ភៈនេះមាន ២ គូត្រូវប៉ះគ្នាជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ជើងឯកអឺរ៉ុប Champions League ក្នុងនោះមាន Chelsea បើកកីឡដ្ឋាន Stamford Bridge ទទួល Bayern München ឯ Napoli ត្រូវស្វាគមន៍ Barcelona នៅទឹកដី San Paolo ។

គ្រូបង្វឹកក្លឹប Napoli /រូបថតក្លឹប៖ Official SSC Napoli
សម្រង់សម្តីលោក Gennaro Gattuso គ្រូបង្វឹកក្លឹប Napoli បានលើកឡើងនៅក្នុងសន្និសីតកាសែតមុនការប្រកួតដូច្នេះថា៖ "របៀបលេងបាល់របស់ Messi ដូចយើងអង្គុយបញ្ជាក្នុងហ្គេម PlayStation ។ អ្នកមិនអាចបញ្ឃប់រូបគេបានទេ ប៉ុន្តែយើងនឹងព្យាយាម។ កាលមុនខ្ញុំឃើញ Maradona លេងគឺដូចទៅនឹងអ្វីដែល Messi បានធ្វើបច្ចុប្បន្ន" ។

ទោះជាយ៉ាងនេះក៏ដោយ គ្រូបង្វឹករូបនោះបានចុចចំៗថា គុណភាពកីឡាកររបស់លោកក៏មិនអន់ណាស់ណាដែរ។ សង្កេតឃើញថា Napoli លេងនៅរដូវកាលនេះ ១០ ប្រកួតចុងក្រោយ(គិតគ្រប់កម្មវិធីរបស់ក្លឹប) គឺលេងចាញ់តែម្តងគត់ពេលប៉ះ Fiorentina នៅលីគ កំពុងឈរលេខ ៦។

អ្វីដែលគួរចាប់អារម្មណ៍ មុននឹងប៉ះគ្នាគណនីផ្លូវការក្លឹបធំមួយនៅអ៊ីតាលី Napoli បានផុសវីដេអូធៀបគ្នារវាងបច្ចេកទេសលេងរបស់ Maradona និង Messi ដែលសឹងតែប្រហែលគ្នា។

រូបថតក្លឹប៖ Barcelona

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;