រកឃើញម្ចាស់ជើងឯក Tiger Street Football 2020 នៅមណ្ឌលតាកែវ
- 2020-02-25 08:10:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ចាស់ជើងឯក Tiger Street Football 2020 នៅមណ្ឌលតាកែវ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ Tiger Street Football 2020 នៅមណ្ឌលទី៧ ខេត្តតាកែវ បានរកឃើញជើងឯកហើយមិញនេះ គឺបានលើក្រុម City Bird A ក្រោយយកឈ្នះ ក្រុមបងប្អូនអ្នកលឿង ដោយលទ្ធផល ៣-១ ខណៈក្រុមត្រកូល City Bird នេះជាប់លេខរហូតដល់ទៅ២ក្រុមឯណោះ ។
សម្រាប់ជយលាភីមណ្ឌលទី៧ ខេត្តតាកែវ រួមមាន៖
ក្រុមជាប់លេខ១ City Bird A បានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ
ក្រុមជាប់លេខ២ បងប្អូនអ្នកលឿង បានប្រាក់រង្វាន់ ១ ០០០ ដុល្លារ
ក្រុមជាប់លេខ៣ City Bird B បានប្រាក់រង្វាន់ ៥០០ ដុល្លារ
ក្រុមជាប់លេខ៤ ឥន្រ្ទីយ៍គិរីវង់ បានប្រាក់រង្វាន់ ២០០ ដុល្លារ
ចំណែកក្រុម SK Club ជាប់បានទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ
មណ្ឌលបន្ទាប់ពីខេត្តតាកែវ គឺ៖
មណ្ឌល ភ្នំពេញ
កណ្ដាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ
ឈប់ទទួលពាក្យ ថ្ងៃទី២៣ កុម្ភៈ ២០២០
ប្រកួតថ្ងៃទី២៦,២៧,២៨ កុម្ភៈ ២០២០
ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕