CDC យល់ព្រមលើគម្រោងរោងចក្រចំនួន ៥មានទុនវិនិយោគសរុបជាង ៣០លានដុល្លារ

  • 2020-02-26 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១២០ បាន​យល់​ព្រម​តាម​សំណើ​សុំ​វិនិយោគ​របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេច​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែល​មានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំ​វាល​រេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ៤៣៥កន្លែង។

២- “ ROYAL INNOTECH KNITWEAR CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និង​កាត់​ដេរ​សម្លៀក​បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ត​កណ្តាល មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៦៥១កន្លែង។

៣- “LITKCONN TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោង​ចក្រ​ផ្គុំ​ដំ​ឡើង​អំពូល​ភ្លើង​គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។

៤- “NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​សម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារបានចំនួន ៥៧៩កន្លែង។

៥- “SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;