ទីតាំងលក់មួយចំនួន នៅផ្សារអូឬស្សីខាងកើតជាន់ក្រោមឡៅតឿនឹងត្រូវផ្លាស់ប្ដូរ

  • 2020-02-26 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យផ្សារអូរឫស្សី ដែល​កែលម្អ និងរុះរើទីតាំងលក់មួយចំនួនចេញ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​ហ្វេសបុក​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បាន​បន្តថាទីតាំងលក់មួយចំនួននៅ​ខាងកើត​ជាន់​ក្រោម​ឡៅតឿ​ដែល​រង​ការ​ប្រេះស្រាំ​មួយ​ចំនួន ដោយ​ត្រូវ​មក​លក់​ទីតាំងថ្មី​ដែល​គណៈកម្មការ​ផ្សារ​បានរៀបចំ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ជាយថាហេតុក្នុងការជួសជុល ជា​ពិសេស​រដ្ឋបាល​រាជធានីភ្នំពេញបានគិតគូរពីសន្តិសុខ និង​សុវត្ថិភាព​របស់​បង​ប្អូន​អាជីវករ​ក្នុង​ការ​ប្រកប​របប​លក់​ដូរ​ដូចធម្មតា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;