ក្រសួង​សុខាភិបាល ប្រាប់​ឱ្យ​បណ្តា​ខេត្ត​ទាំងនេះ ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺផ្តាសាយ​បក្សី

  • 2020-02-27 01:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ស្នើឱ្យ​អភិបាលរាជធានី-ខេត្ត ពិសេស​ខេត្ត​កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ បង្កើន​ការ​ប្រុងប្រយ័ត្ន​ និង​ធ្វើការ​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 មក​មនុស្ស។ នេះបើតាម​លិខិត​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០។

ក្រសួង​បាន​ណែនាំថា មិនត្រូវ​ទទួល​សត្វបក្សី​ឈឺ ឬងាប់ និង​រាល់​បសុបក្សី​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យ​បាន​ឆ្អិនល្អ។ ត្រូវ​លាង​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកមុនពេល​បរិភោគ​ និង​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​បសុបក្សី។ បើបុគ្គល​ណាម្នាក់​មាន​គ្រុនក្តៅ​លើសពី ៣៨,៥អង្សារសេ ក្អក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បសុបក្សី ឈឺ ឬងាប់ ក្នុង​អំឡុងពេល ១៤ថ្ងៃ មុន​ចេញ​រោគ​សញ្ញា ដោយ​ទាក់ទងទៅលេខទូរសព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬទូរសព្ទលេខ ០១២ ៤៨៨ ៩៨១/ ០១២ ៨៣៦ ៨៦៨។

គួរ​រំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅភាគខាងត្បូង​វៀតណាម មាន​ការផ្ទុះ​ជំងឺគ្រុនផ្តាសាយ​បក្សី H5N1 ហើយ​អាជ្ញាធរ​វៀតណាម បាន​កម្ទេច​សត្វមាន់​ប្រមាណ ៥ម៉ឺន​ ៥ពាន់ក្បាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;