ទឹកមុខរំភើបថ្លែងមិនត្រូវ! ធ្លាប់តែចាញ់ក្រុម ២ នេះឈ្នះលើកដំបូងដូចគ្នាក្នុងយប់តែមួយ

  • 2020-02-27 07:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមមកពីអង់គ្លេស Manchester City និងក្រុមមកពីបារាំង Lyon ឬ Olympique Lyonnais សុទ្ធតែដណ្តើមបានជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប។

រូបថត៖ Champions League
Man City ឈ្នះ Real Madrid ដោយលទ្ធផល ២-១ នៅទឹកដី Santiago Bernabeu ឯ Lyon ឈ្នះ ១-០ នៅទឹកដី Groupama Stadium ខណៈដែលគូប្រជែងខ្លាំងៗ ២ គូនេះប៉ះគ្នាជាច្រើនដងនៅពានរង្វាន់ជើងឯកអឺរ៉ុប Champions League មិនដែលឈ្នះគេសោះច្រើនឆ្នាំកន្លងមក។

ក្រឡេកមកទឹកមុខរបស់កីឡាករវិញតាមរយៈទឹកដៃរបស់អ្នកថតដ៏ជំនាញពីស្ថាប័នកីឡាល្បីៗនៅបរទេសទាំងប៉ុន្មានខាងក្រោមនេះ គឺឃើញថារំភើបរកថ្លែងមិនត្រូវ ដែលពីមុនធ្លាប់តែចាញ់ ស្រាប់តែមកឈ្នះលើកដំបូងដូចគ្នាក្នុងយប់តែមួយ នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ។

យ៉ាងណាទឹកមុខញញឹមរីករាយនេះ អាចនឹងត្រូវជំនួសវិញដោយទឹកមុខក្រៀមក្រំ ប្រសិនណាបើនៅជើងទី ២ ត្រូវបានក្រុមម្ខាងទៀតវាយបក ដើម្បីមានឱកាសបានឡើងទៅវគ្គបន្ត នៅម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។

Real Madrid ត្រូវការគ្រាប់បាល់យ៉ាងតិច ៣​ គ្រាប់(២-៣) រីឯ Juventus ត្រូវការគ្រាប់ ២ គ្រាប់(១-២) ក្នុងរូបមន្តគិតគ្រាប់ចំណេញក្រៅដី (away goal) ៕

ក្រុម Man city /រូបថត៖ Champions League
ក្រុម Lyon /រូបថត៖ Champions League

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;