លោក មុន រ៉ាម៉ាឌី ត្រូវបាន​បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន

  • 2020-02-28 01:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​លោក មុន រ៉ាម៉ាឌី ពីរដ្ឋលេខាធិ​ការ​ក្រសួង​ព័ត៌មាន។ នេះបើ​យោងតាមព្រះ​រាជក្រឹត្យ​ចុះថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០។

សូម​រំលឹក​ថា លោក មុន រ៉ាម៉ាឌី ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់់​បង្គាប់​តែងតាំង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី៤ ខែ​មករា ឆ្នាំ​២០១៨។ ហើយ​នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ​តែងតាំងមុខ​តំណែងលោក មុន រ៉ាម៉ាឌី ជារដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;