មិនសប្បាយចិត្តរឿងនេះ Ronaldo ប្លុកវិបសាយមួយចោលមិនឲ្យឃើញ

  • 2020-03-03 03:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះប្រភពពី Transfermarkt បានចុះផ្សាយអំពី បញ្ជីឈ្មោះកីឡាករ ១១ នាក់ដែលមានតម្លៃផ្ទេរនៅលើទីផ្សារខ្ពស់បំផុតនាពេលបច្ចុប្បន្ននៅក្របខណ្ឌ Serie A។

បន្ទាប់ពីបានឃើញការចុះផ្សាយនោះ បានចាត់ថា តម្លៃរបស់ខ្លួននៅលេខ ២ ទាបជាងមិត្តរួមក្រុម Paulo Dybala ស្រាប់តែ Cristiano Ronaldo បិទ(ប្លុក) គណនីវិបសាយខាងលើមិនឲ្យ tag ឬ mentions ឈ្មោះបានឡើយនៅលើ Instagram និង Twitter ។

យោងតាមប្រភពដដែលបានចាត់ថ្នាក់ថា ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនោះមានតម្លៃត្រឹមតែ ៦៧,៥ លានផោននៅឈរលេខ ៣៧ លើពិភពលោក បើធៀបនឹងឆ្នាំ ២០១៨ រូបគេមានតម្លៃ ៩០ លានផោន។ ជារឿយៗទិន្នន័យនេះតែងធ្លាក់ចុះមកពីកត្តាអាយុរបស់កីឡាករនីមួយៗទាំងអស់។

រីឯ The Sun ចុះផ្សាយថា តម្លៃនេះគឺស្មើនឹង Romelu Lukaku ដែលទើបនឹងផ្ទេរពី Manchester United ទើបធ្វើឲ្យរូបគេមិនសប្បាយចិត្ត។

បច្ចុប្បន្ននៅក្របខណ្ឌ Serie A កីឡាករ Christian Eriksen មានតម្លៃ ៨១ លានផោនជាតម្លៃផ្ទេរខ្ពស់ជាងគេ តាមពីក្រោយដោយ Paulo Dybala គឺ ៧៨ លានផោន និងលេខ ៣ គឺ Lautaro Martinez គឺ ៧២ លានផោន៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;