Song Hye Kyo រង​ការ​រិះគន់​ខ្លាំង​ព្រោះ​លើក​ទឹក​ចិត្ត Wuhan តែ​មិន​បរិច្ចាគ​ឲ្យ​ខេត្ត​កំណើត​ខ្លួន​ឯង

  • 2020-03-03 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រុក​កំណើត​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo គឺ​ខេត្ត​ Daegu ដែល​ជា​តំបន់​កំពុង​ផ្ទុះ​រោគ​កូរ៉ូណា​ជា​ខ្លាំង។ យ៉ាង​ណាក្ដី តាំង​ពី​ចាប់​ផ្ដើម​មាន​អ្នក​ឆ្លង​ជំងឺ​មក​ទល់​ពេល​នេះ ស្រី​ស្អាត​ខាង​លើ​មិន​មាន​ការ​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​បរិច្ចាគ​អ្វី​ឡើយ។

កាល​ពី​ចុង​ខែ​​កុម្ភៈ កន្លង​ទៅ​នេះ តារា​សម្ដែងស្រី​លំដាប់ A កូរ៉េ Song Hye Kyo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ត្រលប់​មក​ពី​​អ៊ីតាលី ដើម្បី​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ទី​នោះ។ នេះ​គឺ​ជា​លើក​ទី​១​ ក្នុង​រយៈ​ពេល​កន្លះ​​ឆ្នាំ ដែល​គេ​ឃើញ​តារា​ស្រី​នេះ​នៅ​ប្រទេស​កំណើតរ​បស់​ខ្លួន។

ក្រោយ​ពេល​កម្រង​រូប​របស់​នាង នៅ​ព្រលាន​យន្តហោះ​ត្រូវ​បាន​បង្ហោះ នាង​បាន​រង​ការ​រិះគន់​ខ្លាំង​ជា​មនុស្ស​អាត្មានិយម អត់ចិត្ត​ចំពោះ​ខេត្ត​កំណើត​របស់​ខ្លួន ដែល​ជា​ខេត្ត Daegu ដែល​កំពុង​រង​ការ​ប៉ះពាល់​យ៉ាង​ធំ​បំផុត ដ្បិត​វា​ជា​ជម្រក​ផ្ទុះ​ដំបូង​នៃ​មេរោគ​កូរ៉ូណា​នៅ​កូរ៉េ។

នៅ​លើ​បណ្ដាញ​ព័ត៌មាន Naver ទស្សនិកជន​បាន​បញ្ចេញ​កំហឹង​ថា៖ នៅ​ពេល​ Wuhan ត្រូវ​ឆ្លង​រោគ នាង​បាន​បរិច្ចាគ​លុយ និង​សរសេរ​សារ​លើក​ទឹក​ចិត្ត​ហំ​ណាស់ តែ​ដល់​ពេល Daegu ជួប​ទុក្ខ នាង​បែរ​ជា​ព្រងើយ​ទៅ​វិញ។ នាង​មើល​ឃើញ​តែ​លុយ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​មតិ​មួយ​ចំនួន​ដែល​ប្រជាជន​កូរ៉េ​បញ្ចេញ​លើ​អ៊ីនធឺណិត។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ដល់​ត្រឹម​ថ្ងៃ​ទី១ ខែ​មីនា មាន​សិល្បករ​កូរ៉េ​ប្រមាណ​១០០​នាក់​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី ជួយ​ដល់​អ្នក​ឆ្លង​រោគ​កូរ៉ូណា​ ដែល​សរុប​ទឹក​ប្រាក់​ប្រមូល​បាន​ចំនួន ២,៥លាន​ដុល្លារ។ អាស្រ័យ​ហេតុ​នេះ​ហើយ ការ​ដែល​កូន​អ្នក​ខេត្ត Daegu ផ្ទាល់​ដូច Song Hye Kyo មិន​បរិច្ចាគ​នោះ ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង៕

អានបន្ត៖ ​ ក្រោយ​ជំនួយ​ការ Chungha ឆ្លង​វីរុស​កូរ៉ូណា Song Hye Kyo និង Park Min Young ត្រូវ​ស្នើឲ្យនៅ​ដាច់​ពី​គេ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;