សង្ស័យ​តួឯក​ស្រី​រឿង “កល​ល្បិច​ក្នុង​រាជវាំង” វគ្គ​២ ធ្លាក់​ខ្លួន​ជា​អ្នក​​ដឹក​ជញ្ជូន​ព្រោះ​វីរុស​កូរ៉ូណា

  • 2020-03-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​សម្ដែង​ស្រី​ហុងកុង Nancy Wu កំពុង​ត្រូវ​បាន​ប្រទះ​ឃើញ​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់ ដោយ​សារ​តែ​កំពុង​មាន​បញ្ហា​លុយ​កាក់។ វីរុស​កូ​រ៉ូ​ណា​រាល​ដា​ល​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូប​នេះ​គ្មាន​ការងារ​ធ្វើ។

បណ្ដាញ​ព័ត៌មាន​ On របស់​ហុងកុង​បាន​ប្រទះ​ឃើញ​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ហុងកុង Nancy Wu ទៅ​ប្រគល់​ទំនិញ​នៅ​ផ្សារ​ទំនើប​មួយ ដែល​ស្ថិត​ក្នុង​តំបន់ Wan Chai ​ហុងកុង។

តាម​ប្រភព​ដដែល តួ​ឯក​រឿង កល​ល្បិច​​ក្នុង​រាជ​វាំង វគ្គ​២ បាន​ទៅ​ទិញ​ម្ហូប​២​កញ្ចប់ បន្ទាប់​មក​ក៏​ជិះ​ម៉ូតូ​ជាង​៤០​នាទី ពី​តំបន់ Tseng Kwan រហូត​ដល់​តំបន់ Wan Chai ដើម្បី​​ផ្ញើ​រ​ជូន​ភ្ញៀវ។ ក្រោយ​ពេល​ប្រគល់​ម្ហូប និង​ទូទាត់​រួច នាង​ក៏​ប្រញាប់​ត្រលប់​ទៅ​វិញ។

ហេតុការណ៍​បាន​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា Nancy កំពុង​ធ្វើ​ការ​ថែម​ម៉ោង​ជា​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់​ខណៈ​អត់​មាន​​ការ​ងារ​ធ្វើ​ដោយ​សារ​វីរុស​កូរ៉ូណាកំពុង​វាយ​លុក​ខ្លាំង​នៅ​ហុង​កុង។ ​យ៉ាង​​ណា​ក៏​ដោយ ទាក់​ទង នឹង​តារា​របស់​ប៉ុស្តិ៍ TVB ដើម្បី​សួរ​នាំ​ថា​នាង​កំពុង​ជួប​បញ្ហា​លុយ​កាក់​មែន​ឬ​អត់? តួ​ស្រី​ខាង​លើ​បាន​បដិសេធ​នឹង​រឿង​នេះ។ Nancy ​ប្រាប់​ថា៖ "ខ្ញុំ​ពិត​ជា​កំពុង​អត់​ការងារ​ធ្វើ​មែន តែ​មិន​ទាន់​ដល់​ថ្នាក់​ធ្វើ​ការ​ក្រៅ​ម៉ោង​ឡើយ។ អ្នក​ស្គាល់​ម្នាក់​បាន​ពឹង​ខ្ញុំ​ទិញ​ឥវ៉ាន់ ហើយ​យក​​ឲ្យ​គាត់។ សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​រស់​ដោយ​លុយ​សន្សំ និង​នៅ​តែ​អាច​ញ៉ាំ​បាយ​៣​ពេល​ធម្មតា"។ ​

តាម​នោះ​ដែរ  ដើម​ឡើយ​ស្រី​ស្អាត​ខាង​លើ​កំពុងថត​រឿង តុលាការ​មុខ​ដែក ប៉ុន្តែការ​ថត​លុប​ចោល​វិញ​ដោយ​សារ​វីរុស៕

អានបន្ត៖ ​ Song Hye Kyo រង​ការ​រិះគន់​ខ្លាំង​ព្រោះ​លើក​ទឹក​ចិត្ត Wuhan តែ​មិន​បរិច្ចាគ​ឲ្យ​ខេត្ត​កំណើត​ខ្លួន​ឯង

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;