ទោះខ្លួនឯងកំពុងរបួស SON បរិច្ចាគលុយជាង ៨ ម៉ឺនដុល្លារជួយអ្នកផ្ទុកវីរុសកូរ៉ូណា

  • 2020-03-11 03:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Son Heung min បានបរិច្ចាគលុយជាង ១០០ លានដុល្លារជួយអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងត្បូង។

រូបថត៖ Reuters
Son បានត្រឡប់មកប្រទេសកំណើត ត្រូវបានក្លឹបអនុញ្ញាតឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃនិងបានធ្វើតេស្តរកវីរុសកូរ៉ូណាផងដែរ ប៉ុន្តែលទ្ធផលចេញមក រូបគេគ្មានផ្ទុកមេរោគនោះទេ។

បើទោះបីជា Son កំពុងរបួសព្យាបាលខ្លួនប៉ុន្តែ Superstar របស់ Spurs រូបនេះបានធ្វើសកម្មភាពសប្បុរសធម៍តាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយរបស់កូរ៉េឈ្មោះ Good Neighbours International ដែលមាន Son ជាម្ចាស់ជំនួយធំមួយក្នុងនោះដែរ។

រំឮកផងដែរថា កូរ៉េខាងត្បូង ជាប្រទេសទី ៤ ដែលមានអ្នកឆ្លងសរុបច្រើនបំផុតបន្ទាប់ពី អឺរ៉ង់ អ៊ីតាលី និងចិន។ នៅក្នុងប្រទេសអាស៊ីមួយនេះ គេតេស្តរកឃើញអ្នកឆ្លងដល់ ៧៧៥៥ ករណី ចំនួនអ្នកស្លាប់កើនដល់ ៦៦ នាក់ (គិតត្រឹមថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០)៕

ប្រភព៖ standard ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;