តោះ! មកស្គាល់បុរសដំបូង ដែលបង្កើតវ៉ាក់សាំងសម្រាប់មនុស្សជាតិ
- 2020-03-17 01:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកស្គាល់បុរសដំបូង ដែលបង្កើតវ៉ាក់សាំងសម្រាប់មនុស្សជាតិ
ចន្លោះមិនឃើញ
វ៉ាក់សាំងត្រូវបានបង្កើតឡើងដំបូងបង្អស់ នៅក្នុងឆ្នាំ១៧៩៦ ដោយលោក Edward Jenner ដែលជាវេជ្ជបណ្ឌិតសញ្ជាតិអង់គ្លេស នៅទីក្រុងឡុងដ៍។ យ៉ាងណាមិញ ការបង្កើតវ៉ាក់សាំងដំបូងនេះមិនទាន់មានការទទួលស្គាល់ឲ្យទូលំទូលាយឡើយ រហូតទាល់តែក្រោយមកមានការស្រាវជ្រាវបន្ថែមពីលោក Louis Pasteur ទៅលើផ្នែកមីក្រូជីវវិទ្យា និងប្រព័ន្ធភាពស៊ាំ ទើបធ្វើឲ្យមានទំនើបកម្មវ៉ាក់សាំងជាផ្លូវការ។
ការតេស្តវ៉ាក់សាំងមុនគេរបស់លោក Jenner បានធ្វើឡើងទៅលើក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ឈ្មោះ James Phipps ដែលរស់នៅភូមិស្រុកជាមួយគ្នា។ ក្រោយចាក់វ៉ាក់សាំង លោកសង្កេតឃើញថា ក្មេងនោះមិនបានឆ្លងជំងឺអុតធំពីនរណាម្នាក់ទេ។ បន្ទាប់មក លោកបានសាកល្បងម្ដងទៀត តែលើកនេះចាក់ឲ្យកូនប្រុសរបស់លោក ដែលមានអាយុត្រឹម ១០ខែប៉ុណ្ណោះ។ ចំណែកឯលទ្ធផលវិញក៏ល្អដូចលើកមុន។ ផ្អែកតាមការពិសោធជោគជ័យនេះ លោក Jenner ក៏បានផលិតចេញជាវ៉ាក់សាំងការពារជំងឺអុតធំតាំងពីពេលនោះមក។ លោកបានដាក់ឈ្មោះឲ្យការបង្កើតថ្មីរបស់ខ្លួនថា "Vaccination" ដែលជាពាក្យគេប្រាស់ប្រាស់មកដល់សព្វថ្ងៃ៕