អ្វីនឹងកើតឡើង បើអ្នកដាក់ខ្ទឹមសនៅក្រោមខ្នើយដេក?
- 2020-03-19 01:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីនឹងកើតឡើង បើអ្នកដាក់ខ្ទឹមសនៅក្រោមខ្នើយដេក?
ចន្លោះមិនឃើញ
ខ្ទឹមស ជាគ្រឿងផ្សំពេញនិយមមួយសម្រាប់មុខម្ហូប ហើយវាក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនផងដែរសម្រាប់សុខភាពមនុស្ស រួមទាំងការជួយបណ្ដេញសត្វល្អិតជាដើម។ ខ្ទឹមសសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដូចជា វីតាមីន B សូដ្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ មួយវិញទៀត វាក៏មានសារធាតុ Allicin ខ្ពស់ផងដែរ ដែលនេះគឺជាសមាសធាតុផ្សំនៃស្ពាន់ធ័រ។
ដោយសារតែសារធាតុមានប្រយោជន៍ទាំងនោះ ខ្ទឹមសអាចជួយកម្ចាត់មេរោគ សម្រួលប្រព័ន្ធរំលាយអាហារ ដោះស្រាយបញ្ហាផ្លូវដង្ហើម សុខភាពសរសៃឈាមបេះដូង កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាម ជាដើម។ តើអ្នកធ្លាប់ឮអំពីការដាក់ខ្ទឹមសឆៅនៅក្រោមខ្នើយដេកដែរឬទេ? តើវាពិតជាផ្ដល់គុណសម្បត្តិ ឬយ៉ាងណា? បើតាមពិតទៅ ការដាក់ខ្ទឹមសនៅក្រោមខ្នើយជារឿងល្អចំពោះសុខភាព ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាក្នុងការគេងមិនលក់ស្រួល។ ខ្ទឹមសអាចជួយឲ្យដំណេកអ្នកល្អប្រសើរជាងមុន ហើយនេះក៏ព្រោះតែសមាសធាតុនៃស្ពាន់ធ័រ និងក្លិនរបស់វា។ ក្លិនរបស់ខ្ទឹមសអាចជះខ្លាំង ហើយអ្នកអាចមិនទម្លាប់សម្រាប់ការគេងយប់ដំបូង តែបើកន្លងផុតតែ២ ឬ៣យប់ នោះអ្នកនឹងអាចស៊ាំនឹងវា ហើយអ្នកនឹងគេងលង់លក់យ៉ាងស្រណុកសុខស្រួលជាក់ជាមិនខាន។
បើតាមជំនឿវិញ ខ្ទឹមសអាចនាំលាភសំណាង ប្រសិនបើអ្នកដាក់វានៅក្រោមខ្នើយ ឬនៅក្នុងហោប៉ៅតាមខ្លួន៕